ត្បូងឃ្មុំ : តាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា :យុវតីជាសិស្សមានឈ្មោះ ជា វិជ្ឆរ៉ា អាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០ B នៃវិទ្យាល័យសម្តេចម៉ែជុប និងមានទីលំនៅក្នុងភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តលោតទឹកធ្វើអត្តឃាត សម្លាប់ខ្លួន ពីលើស្ពានគីហ្សុណា នៅម៉ោងប្រមាណ១១៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ដោយសារជំងឺបាក់ទឹកចិត្ត។
តាមរយៈប្រភពមហាជន និងសំបុត្របណ្តាំចុងក្រោយដែលបន្សល់ទុក ក្មួយស្រីកើតជំងឺបាក់ទឹកចិត្តក្នុងការសិក្សា ដោយធ្លាប់តែជាសិស្សរៀនពូកែ តែដោយលទ្ធផលសិក្សាមិនល្អធ្លាក់ចុះ ត្រូវមិត្តភក្តិរួមថ្នាក់បន្ទោសបង្អាប់ ធ្វើឲ្យឪពុកម្តាយខកបំណង ពិសេសសូម្បីតែគ្រូក៏ស្តីបន្ទោសបន្ថែមទៀត។
ដោយឡែកបន្ទាប់លោតទឹករួច ចំពោះការស្វែងរកជួយសង្គ្រោះប្អូនស្រី នៅមិនទាន់រកឃើញពន្លឺអ្វីនៅឡើយទេ ។