គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សេចក្តីបំភ្លឺព័ត៌មានរបស់​ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ...

​ភ្នំពេញ : នៅថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២២​ នេះមានបុគ្គលខិលខូចបានលួចបង្កេីត​ គណនី​ Facebook ក្លែងក្លាយ​ដែលមានឈ្មោះ​ ទៀង​ ច័ន្ទសារ ហេីយដាក់រូបលោកអធិការខណ្ឌជា​ Profile ទៀតផង។

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាព្វផ្សាយរបស់បុគ្គលខិលខូច​នេះ ដែលបង្កេីតគណនីហ្វេសបុកក្លែងក្លាយ​ ក្នុងគោលបំណងអាក្រក់​ បង្ខូចកេរ្តិ៍ឈ្មោះ​ កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់លោកអធិការ​ ក៏ដូចជាអង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

បច្ចប្បន្នសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ កំពុងធ្វេីការស្រាវជ្រាវស្វែងរកជនខិលខូច​ ដេីម្បីអនុវត្តតាមនីតិវធីច្បាប់​ ៕

Previous Post Next Post