គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចោរប្លន់ម៉ូតូបានសម្រេចប៉ុន្តែចំម្ចាស់មានកាំភ្លើងបាញ់ចំនួន៤គ្រាប់ក្ស័យសង្ខារតែម្តង ....

រាជធានីភ្នំពេញ​ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយ ដោយជនសង្ស័យមួយក្រុមមានគ្នា៣ម៉ូតូ បានធ្វេីសកម្មភាពប្លន់ម៉ូតូឌ្រីមសង់ បានសម្រេចហេីយបម្រុងជិះគេចខ្លួន​ តែជាអកុសល ជនរងគ្រោះជាម្ចាស់ម៉ូតូដកកាំភ្លេី.ងបា.ញ់៤គ្រាប់​ បណ្ដាលឲ្យត្រូវជនសង្ស័យម្នាក់​ស្លា.ប់នៅជាប់លេីម៉ូតូរបស់ជនរងគ្រោះ រីឯបក្ខពួកផ្សេងទៀតនាំគ្នាគេចខ្លួនបាត់ស្រមោលអស់​ ។

បេីតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា : ហេតុការណ៍នេះកេីតឡេីងនៅចំណុចមុខផ្ទះលក់​ភេសជ្ជៈគ្រប់មុខយីហោ​“សំបូរលាភ 168” ស្ថិតតាមផ្លូវបេតុង(៥០ម៉ែត្រ​) ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ​ កាលពីម៉ោង៦ព្រឹកព្រឹលមស្រាងៗ​ ថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២២នេះ ។

យ៉ាងណាមិញកម្លាំង​សមត្ថកិច្ចចម្រុះខណ្ឌដង្កោ​ កំពុង​ហ៊ុមព័ទ្ធជុំវិញកន្លែងកេីតហេតុ​ ធ្វេីការពិនិត្យមេីលពាក់ព័ន្ធករណីនេះផងដែរ​ ។

Previous Post Next Post