គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ទម្រាំបានចូលផ្ទះខ្លួនឯងម្តងៗ កន្លះម៉ោងទៅ១ម៉ោង អាជ្ញាធរហាក់គ្មានចំណាត់ការអ្វីសោះឡើយ..!

គ្រាន់តែរឿងឡានដឹកបន្លែឈប់លក់បិទផ្លូវសាធារណៈមុខផ្សារនាគមាស ធ្វើឲ្យប្រជាពលរដ្ឋផ្ញើសារចូល ហ្វេសប៊ុកផេក របស់សម្ដេចតេជោ ហ៊ុន សែន , តើអាជ្ញាធរខណ្ឌទួលគោកកំពុងតែធ្វើអ្វី ?

ភ្នំពេញ៖ទំនងជាអត់ទ្រាំលែងបាននោះ ប្រជាពលរដ្ឋបាន Comment ចូលហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះ ដោយរៀបរាប់ពីទុក្ខលំបាកនៃការធ្វើដំណើរចូលផ្ទះរបស់ខ្លួនឯង ដោយសារតែឡានដឹកបន្លែឈប់លក់ហើយបានបិទផ្លូវសាធារណៈទាំងស្រុងតែម្ដង ខណៈដែលអាជ្ញាធរខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា កំពុងតែធ្វើអ្វីអោយពិតប្រាកដ បានជាបណ្តែតបណ្តោយអោយភាពអសកម្មទាំងនេះ កើតឡើងជាជំងឺមហារីកទៅហើយ ។

Facebook មួយមានឈ្មោះ «Songlim Lim» បាន Comment ចូលហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានខ្លឹមសារទាំងស្រុង ថា ៖

ជំរាបសួរសម្តេចពុក ! ប្រជាពលរដ្ឋរស់នៅទល់មុខផ្សារនាគមាស មានការលំបាកខ្លាំងណាស់ព្រោះខាងផ្សារអោយឡានបន្លែឈប់លក់លើផ្លូវ ធ្វើតូបលើផ្លូវបិទផ្លូវសាធារណៈលេខ២៣៤ ទាំងស្រុងតែម្តង ។ សម្រាប់ខ្ញុំជាប្រជាពលរដ្ឋចូលផ្ទះម្តងៗគឺកន្លះម៉ោងទៅមួយម៉ោងទើបចូលរួចគឺសូម្បីតែដើរចូលផ្ទះសឹងតែមិនរួចកុំថាឡើយជិៈម៉ូតូចូល ។ សូមសម្តេចពុកជួយកូនចៅអោយខាងខណ្ឌទួលគោក គឺ លោកពូអភិបាល មានវិធានការផង គឺ លក់បំពានបិទផ្លូវសាធារណៈទាំងស្រុង ចេញចូលផ្ទះសឹងតែមិនរួច ។ អរគុណសម្តេច ជូនពរសម្តេចជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច ។

សូមបញ្ជាក់ថា បញ្ហាម្ដុំផ្សារនាគមាស ទាំងការបិទផ្លូវសាធារណៈដើម្បីដាក់ទំនិញលក់ដូរ និង បញ្ហាសណ្ដាប់ធ្នាប់នេះ មិនមែនទើបតែកើតមានឡើងនោះទេ ពោលគឺ កើតឡើងជាយូរណាស់មកហើយ ទោះបីមានការផ្លាស់ប្តូរ ប្រធានផ្សារ មានការដោះដូរអភិបាលខណ្ឌជាបន្តបន្ទាប់ក៏ដោយ តែបញ្ហាដដែលនៅតែដដែល ហើយអ្នកដែលរងទុក្ខនិងជួបការលំបាកគឺប្រជាពលរដ្ឋអ្នកធ្វើដំណើរ នេះឯង ៕

Previous Post Next Post