គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អភិបាលរងរាជធានីភ្នំពេញឯកឧត្តមហួត ហៃ បានចុះបិទអាជីវកម្មហាងរង្គសាលយីហោ ( ប្រាថ្នា ) ឋិតនៅខណ្ឌបឹងកេងកង ...

រាជធានីភ្នំពេញ​ ៖ កម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងគណៈបញ្ជាឯកភាពខណ្ឌបឹងកេងកង ដឹកនាំដោយឯកឧត្ដម ហួត ហៃ អភិបាលរងសាលារាជធានីភំ្នពេញ កាលពីម៉ោង០៦:៣០នាទីព្រលប់ ថ្ងៃសុក្រ​ ទី១៨ ខែមីនា ឆ្នាំ២០២២ បានចុះធ្វើការបិទអាជីវកម្ម ហាងរង្គសាល​យីហោ ”ប្រាថ្នា” ដែលមានទីតាំងផ្ទះលេខ១៩ ផ្លូវលេខ៣២២ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ ។

ដោយយោងតាមពាក្យបណ្តឹងរបស់បុគ្គលិកស្ថានទូតអាមេរិកដែលមានទីលំនៅសងខាង​ នឹងប្រជាពលរដ្ឋរស់នៅជុំវិញ ដែលហាងខាងលេីតែងតែបង្កសម្លេងរំខានដល់ការសំរាកនៅពេលរាត្រីរបស់បុគ្គលិកទូត ក៏ដូចប្រជាពលរដ្ឋជិតខាង ដោយកន្លងមកកម្លាំងចម្រុះយើងបានចុះណែនាំ និងធ្វើកិច្ចសន្យាចំនួន០៤លើក មកហើយ ក៏នៅតែបង្កការរំខានដដែល​ ទេីបនៅវេលាម៉ោងខាងលេី កម្លាំងចម្រុះថ្នាក់រាជធានី ចុះមកផ្អាកជាលេីកចុងក្រោយ ​ដោយមានការដឹកនាំដោយផ្ទាល់ពីលោកអភិបាលរងរាជធានីភ្នំពេញតែម្តង ។

សមាសភាពចូលរួម៖ ឯកឧត្ដម ហួត ហៃ អភិបាលរងសាលារាជធានីភំ្នពេញ, លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង, លោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង, លោកស្រី ប្រាក់ មាលី ចៅសង្កាត់បឹងកេងកង១, លោក គល់ សុផាត នាយប៉ុស្ដិ៍នគរបាលបឹងកេងកង១ ។

បច្ចុប្បន្នទីតាំងអាជីវកម្មខាងលើបានសម្រេចបិទបណ្ដោះអាសន្ន និងបានបញ្ចប់នៅវេលាម៉ោង០៧:០០នាទីយប់ថ្ងៃខែឆ្នាំដដែរ​ ៕

Previous Post Next Post