គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ក្តៅៗ ចាប់ខ្លួនបានហើយឃាត.ករដៃឆៅ៦នាក់ក្នុងករណីឃាត..កម្មស.ម្លាប់..១គ្រួសារនៅខេត្តមណ្ឌលគិរី ..

មណ្ឌលគិរី៖​ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​ របស់ឯកឧត្តម​ នាយឧត្តមសេនីយ​ សន្តិបណ្ឌិត នេត សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និង​ ឯកឧត្តម​ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរីនៅថ្ងៃទី០៥​ ខែកុម្ភៈ​ ឆ្នាំ២០២២​ វេលាម៉ោង១៨​:០០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កម្លាំងនាយកដ្ឋាន​នគរបាលបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម​ សម្លាប់មនុស្សចំនួន​ ០៥នាក់​ និងរបួសធ្ងន់​ ០១​នាក់​ កាលពីថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០២២​ វេលាម៉ោង​ ១១:៣០​ នាទី​ នៅចំណុចស្រែចោទ​ ស្ថិតក្នុងភូមិ​មេប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី ​។ ក្នុងកិច្ចប្រតិបត្តិការនេះ​ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះ​ ជនដៃដល់ចំនួន​ ០៤​នាក់​ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន​ ០២​នាក់​ រួមមាន៖
១-ធី​ ម្ពៀត​ ហៅព្សឹត​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ ជនជាតិព្នង​ អ្នកផ្តេីមគំនិត​
២-រឹម​ ធា​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំជនជាតិ​ ខ្មែរ​ (សហចារី)
៣-នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ជនជាតិខ្មែរ​ (សហចារី)
៤-ធី​ ព្យឹតភេទប្រុស​ អាយុ១៤​ ឆ្នាំ​ ជនជាតិព្នង​ (សហចារី)
៥-ក្លឹង​ ចន្ធី​ ភេទប្រុស​ អាយុ៤០​ ឆ្នាំ
ជនជាតិ​ ព្នង​ (បញ្ជាអោយសម្លាប់)
៦-នួន​ វណ្ណា​ ភេទប្រុស​ អាយុ៥៤​ ឆ្នាំ​ ជនជាតិខ្មែរ​ (បញ្ជាឲ្យសម្លាប់)។

​ជនសង្ស័យទាំង​ ០៦​នាក់​ ស្នាក់នៅភូមិឡៅកា សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ។ ជនសង្ស័យបានឆ្លេីយសារភាពថា​ មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង០៥​នាក់​ និងរងរបួស០១​នាក់​ ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា​ អាបធ្មប់​ ។

បច្ចុប្បន្នជនសង្ស័យទាំង០៦​នាក់ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​៕

Previous Post Next Post