គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ទំនេរអើយទំនេរពេកអត់ការងាធ្វើយកផាវចំនួន១០គ្រាប់ដុតរួចយកចានដែកគ្រប មានអីផ្ទុះក្ឌាំងកក្រើកមេឃរញ្ជួយធរណីរង្គើរពេញវត្តរងរបួសសមណេរ៤អង្គនឹងកូនសិស្សលោកម្នាក់....

ខេត្តស្វាយរៀង​៖ មាន​ករណី​សាមណេ​​ចំនួន៤​អង្គ​ និង​កូន​សេក្ខ​​លោក​ម្នាក់​បាន​យក​ផាវ​​ដុត​លេង​ ដោយ​យក​ផាវ​ជិត​១០​គ្រាប់​ដាក់​លើ​ដី​ ហើយ​យក​ចានដែក​​គ្រប​ពីលើ​ រួច​ដុ.ត​ ស្រាប់តែ​ផ្ទុះ​លាន់​ដូច​គ្រាប់បែ.ក ខ្ទាត​អម្បែង​ចានដែក​ត្រូវ បណ្តាល​ឱ្យ​រង​​របួសធ្ងន់​ស្រាល​ទាំង​៥​អង្គ​-នាក់​តែ​ម្តង​។

​​សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ករណី​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ​កុម្ភៈ​ ​ឆ្នាំ​២០២២​ នៅ​​ចំណុច​វត្ត​ព្រះ​ទន្លេ​ ស្ថិត​ក្នុង​សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​​ ខេត្តស្វាយរៀង ។

​​តាម​​​​ប្រភព​ដដែល​បាន​​បន្ត​ថា ក្រោយ​ពី​មាន​ករណីផ្ទុះ​ផាវ បណ្តាល​ឱ្យ​​​រង​របួស​សាមណេ និង​កូនសេក្ខ​លោក​ សរុប​ចំនួន​​​៥អង្គ-នាក់រួច​មក ​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ​មក​ដឹក​បញ្ជូន​ព្រះសង្ឃ​ និង​កូន​សេក្ខ​លោក​​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​ផងដែរ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ផាវដែលផ្ទុះខាងលើនោះ​ ​ត្រូវបាន​​គេ​ហៅ​ថាជា​ផាវ​គ្រាប់បែក មិនមែន​គ្រាប់ ឬ​ក៏​រំសេវ​ផ្ទុះ​នោះ​ទេ ជា​ប្រភេទ​ផាវ​ធំ ហើយ​សាមណេ​ចំនួន​៤​អង្គ​ និង​កូន​សេក្ខ​លោក​ម្នាក់ បាន​យក​ទៅ​ដុ.ត​លេង ក៏​ប៉ុន្តែមុន​នឹង​ដុត​គឺ​យក​ផាវ​ដាក់​លើ​ដី ​រួច​យក​​ចានដែកទៅ​គ្រប​ពីលើ ហើយ​នាំ​គ្នា​ឈ​រ​ព​ទ្ធ័​ជុំវិញ​រួច​ដុត​ផាវនោះ​ បណ្តាល​ឲ្យ​ឆេះ​ផ្ទុះ​លាន់​ដូច​គ្រាប់បែក ខ្ទាត​អម្បែង​​​ចានដែក​​ត្រូវ​ទាំង​៥​អង្គ​-នាក់ បណ្តាល​ឱ្យ​ចំ​ដៃជើង ដងខ្លួន​ និង​ផ្ទៃមុខ ឈាម​ស្រោច​ដី​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពុទ្ធបរិស័ទ​នៅ​ជិត​វត្ត​នាំ​គ្នា​មក​ចោមរោមមើល​ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ ។
បច្ចុប្បន្ន​ ​សាមណេ និង​កូន​សេក្ខ​​លោក​បាន​ធូ​រ​ស្រាល​ហើយ​ ៕

Previous Post Next Post