គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ តាមដីការបស់ព្រះរាជអាជ្ញា ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា…

ភ្នំពេញ÷កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានស្រាវជ្រាវរហូតឃាត់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា។

មន្រ្តីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានប្រាប់ថា ជនសង្ស័យមានឈ្មោះ ឡាច សុខអ៊ាង ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅ AMAZONe ជិតផ្សារឃ្លាំងរំសេវថ្មី ក្នុងខណ្ឌសែនសុខ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Previous Post Next Post