គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ករណីឈ្មួញរកស៊ីលួចកាប់ឈើនឹងដឹកឈើខុសច្បាប់នៅតែបន្តកើតមានគគ្រឹកគគ្រេងនៅក្នុងខេត្តក្រចេះ មិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ ...

ក្រចេះ ៖ ករណីសកម្មភាពចូលទៅលួចកាប់និងដឹកឈើខុសច្បាប់ចេញពីក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់កាលពីថ្ងៃទី៩,១០,១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ របស់ឈ្មោះឈ្មោះ នី ដឹកឈើឃ្លុំ សាំយ៉ុង២គ្រឿង, ឈ្មោះ ចែដែន ដឹកឈើក្រមឃ្លុំសាំយ៉ុង៥គ្រឿង រួមជាមួយឈ្មោះផល និង ឈ្មោះ ធា ត្រូវបានក្រុមអ្នកសារព័ត៌មានចុះយកព័ត៌មានបាននិងថតពីសកម្មភាពដឹកឈើខុសច្បាប់ទៀតផង។

បើយោងក្រុមអ្នកសារព័ត៌មានបានព្យាយាមចូលទៅដល់ចំណុច ដែលទទួលបានប្រភពព័ត៌មានច្បាស់ការណ៍ បានឱ្យដឹងថា មានក្រុមមនុស្សមួយក្រុមសម្រុកចូលទៅកាប់ឈើយ៉ាងគគ្រឹកគគ្រេង និងអណាធិបតេយ្យបំផុតនៅចំណុច អូរកំបោរ អូរគ្រួត អូរចារ ច្រប់ស្វាយ និងចំណុច ចែម៉ែ ស្ថិតនៅក្នុងភូមិសាស្ត្រ ទឹកដីឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជាក់ស្តែងគេសង្កេតឃើញនៅសេសសល់តែគល់ និងជំនៀឈើ នៅពាសពេញព្រៃតែប៉ុណ្ណោះ នេះហើយគឺជាភស្តុតាងពិតៗច្បាស់ៗ វាសបញ្ជាក់ឱ្យឃើញថា ពិតជាមានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ ពិតប្រាកដមែន។ ឈើជាច្រើនដែលពួកគេបានបំផុស និងកែនប្រជាពលរដ្ឋខ្លះមកពីខេត្តក្រចេះ កំពង់ធំ និង ខេត្តព្រះវិហារ ឱ្យចូលទៅកាប់ អារ ជ្រៀកនោះ ភាគច្រើន មួយចំនួនធំ គឺគេដឹកយកទៅលក់ឱ្យពួកមេឈ្មួញៗ ដែលកំពុងនៅរង់ចាំ ប្រមូលទិញបន្ត ពីពួកក្រុមឈ្មួញដែលកែនគេចូលទៅកាប់ អារ ជ្រៀក នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅក្នុងទីតាំងក្រុមហ៊ុន និងបានយកឈ្មោះក្រុមហ៊ុនស៊ីបាយអូថេក មកប្រើពេញៗ មាត់តែម្ដង ក្រុមមេឈ្មួញដែលតែងតែប្រើសកម្មភាពដឹកជញ្ជូនផលឈើខុសច្បាប់ទាំងនោះ មានឈ្មោះ វុធ, វឿន, ជា សណ្ដាន់, ផា ប៉ូលិសសណ្ដាន់, ចែ ធារ៉ា មេឈ្មួញមកពីខេត្តព្រះវិហារ និងលោក ទ្រី វិច្ឆិកា ជាដៃជើងរបស់ឈ្មោះ ធារ៉ា ចុះមកពិនិត្យ មើលឈើជាញឹកញាប់។ ហើយឈើនោះជាប្រភេទឈើលេខ១ (ឈើឈ្លីក) រីឯឈើមួយចំនួនទៀត គេដឹកកាត់ តាម ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចេញទៅដោយស្រួលៗ យ៉ាងរលូនតែម្ដង យកទៅលក់ និង ចែកចាយបន្ត នៅតាមបណ្ដារខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ជាដើម។

បើតាមប្រភពច្បាស់ការណ៍មួយទៀត បានឱ្យដឹងទៀតថា នៅយប់នេះ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ មេឈ្មួញឈ្មោះ ចែដែតៗ បានត្រៀម ដឹកឈើឃ្លុំ ប្រភេទឈើឈ្លីក ចេញចំនួន ៥រថយន្តសាំយ៉ុងយក្សៗ ដូចមេឈ្មួញឈ្មោះ ពូនី នេះអញ្ចឹងដែរ ចេញពីក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ហើយឈ្មោះ ចែដែន កំពុងតែរត់ការជាមួយសមត្ថកិច្ច ដែលឈរជើងនៅតំបន់នោះ យ៉ាងសស្រាក់សស្រាំ ខ្វែងដៃខ្វែងជើង ដើម្បីដឹកឈើខុសច្បាប់នេះ បានសុខស្រួល រលូនដល់គោលដៅ។

ទោះបីជាយ៉ាងណាក៏ ប្រជាពលរដ្ឋក៏បានទទូចស្នើសុំកិច្ចជួយអន្តរាគមន៍ពីឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាជ្ញាធរពាក់ព័ន្ធមេត្តាឲ្យជួយទប់ស្កាត់និងស្រាវជ្រាវរកមុខសញ្ញាមេឈ្មួញរកស៊ីលួចកាប់គាស់ដឹកឈើខុសច្បាប់ទាំងនោះយកមកផ្ដនា្ទទោសតាមច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុតផង៕

Previous Post Next Post