គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវផ្តល់ជូនកងកម្លាំង នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល..


(ខេត្តកណ្តាល) : ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញចែកម៉ាស់ក្រណាត់រូបសញ្ញាកងយោធពលខេមរភូមិន្ទ និងជែល ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ។ ពិធីចែកជូនម៉ាស់ក្រណាត់ និងជែលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យផ្នែកសឹករងក្រុង/ស្រុក វរៈ ជាច្រើនរូប ។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ បានសម្តែងនូវការគោរពដឹងគុណ និង ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ គិតគូរអំពី ជីវភាពរស់នៅ សុខទុក្ខ និង សុខមាលភាព យោធិន នាយទាហាន នាយទាហានរង និង ពលទាហាន ជួរមុខទាំងអស់ គ្រប់កាលៈទេសៈ និង គ្រប់ពេលវេលាទាំងអស់ ។ ឯកឧត្តម បានបញ្ជាក់បន្តថា ការចែកម៉ាសនិងជែល នាពេលនេះ ក៏ដូចជាពេលកន្លងមក របស់ថ្នាក់ដឹកនាំ គឺដើម្បីផ្តល់ជូនដល់កងកម្លាំងយើង បានប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងការបង្កា ការពារ ទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងដ៍កាចសាហាវប្រកប ដោយគ្រោះថ្នាក់ផ្សេងៗទៀត នៅក្នុងកំឡុងពេលបំពេញបេសកកម្មការងារដែលថ្នាក់លើប្រគល់ជូន ក៏ដូចនៅក្នុងអង្គភាព។

ឯកឧត្តម មេបញ្ជាការ បានបន្តណែនាំឱ្យ នាយទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់ ត្រូវតែអនុវត្តន៍ បទវិន័យទូទៅនៃកងយោធពលខេមភូមិន្ទ គោរពបទបញ្ជា ខិតខំអនុវត្តន៍គ្រប់ភារកិច្ច ការពារបូរណ៍ភាពទឹកដី និង ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងអនុវត្តន៍វិធាការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានដាច់ខាត៕

https://t.me/royalcambodianarmy
Previous Post Next Post