ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមមួយកន្លែងកំពុងសប្បាយកើបលុយយ៉ាងគគ្រឹកគគ្រេង និងបើកលេងយ៉ាងរលូននៅតាមបណ្ដោយផ្លូវហួសទៅជ្រោះបាត់ស្នេហ៍ជាប់ខាងជើងផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី 1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មិនទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនៅឡេីយទេ ដែលផ្ទុយពីប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋនៅជិតកន្លែងទីតាំងឆ្នោតវៀតណាមបានបញ្ជាក់ ឲ្យដឹងថា : ទីតាំងកត់ឆ្នោតខាងលើនេះគឺប្រជាពលរដ្ឋនៅម្ដុំផ្សារសាំហាន់នេះអ្នកខ្លះបានចាក់តាមប្រព័ន្ធទូរស័ព្ទឆាតទៅវិញ ទៅមកហើយទីតាំងកន្លែងខាងលើនេះពេលខ្លះកត់ឲ្យសឹងមិនទាន់ទៀតផង ហើយក្នុងការចាក់ម្តងៗរាប់មុឺនរៀលមានអ្នកចាក់ចាញ់អស់ប្រាក់រាប់លានក្នុងមួយនាក់ៗមានទាំងក្មេងមានទាំងចាស់ធ្វើឲ្យក្រុមគ្រួសារមានការកង្វល់ជាខ្លាំងដោយសារល្បែងខាងលើ ។
ប្រជាពលរដ្ឋសូមសំណូមពរ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវនិង លោក ហ៊ា ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ សូមមានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ខាងលើមួយនេះខណៈដែលម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡេីយ។
ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរខ័ណ្ឌនិងមានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងឆ្នោតវៀតណាមខាងលើមួយនេះ ខណៈកន្លងមកលោកអភិបាលខណ្ឌបានចុះបង្ក្រាបទីតាំងជាច្រើនកន្លែងរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ។