គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ក្តៅៗ ! នៅទីបំផុតលោកស្រីទ្រីដាណាបង្ហោះសារសូមទោសដល់បងប្អូនជនជាតិដើមភាគតិចព្នង ( ពូនង )ហើយ ..

ភ្នំពេញ : បើយោងតាមការដកស្រង់ពីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកស្រីទ្រី ដាណា ធីតាចិត្តធម៌ នៅវេលាម៉ោង៩យប់ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ នេះ បានសរសេរបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងថា : ខ្ញុំទើបទំនេរដៃ បានមើល និងយល់ពីរឿងនេះ! ខ្ញុំមិនធ្លាប់មើលងាយអ្នកណា ជាតិសាសន៍ណាទេ មានតែការគោរពស្រលាញ់ និងផ្ដល់ស្នាមញញឹមជូនពួកគាត់??? ប៉ុន្តែការនិយាយពេលខឹង តែងមានលើសលួស ឬកំហុសមួយពេល ដោយសារពេលនោះនាងខ្ញុំមិនបាននិយាយសំដៅលើពួកគាត់ទេ គឺសំដៅលើអតីតប្ដីនាងខ្ញុំប៉ុណ្ណោះ ដោយសារខឹងពេក នាងខ្ញុំសុំទោស ចំពោះការប្រើពាក្យព្នងចុងស្រុក??? តែការនិយាយនោះ មិនមានចេតនា ប្រមាថមើលងាយលើបងប្អូនជនជាតិពូនងទេ។ នាងខ្ញុំគោរពស្រលាញ់ ចូលចិត្តវប្បធម៍បងប្អូនជនជាតិដើមភាគតិច។ ខ្ញុំស្រលាញ់ទឹកដីមណ្ឌលគិរី ហើយថែមទាំងទិញដីសង់ផ្ទះនៅទីនោះឆាប់ៗផង (កំពុងសង់)❤️❤️❤️
បងប្អូនសាកចូលមើលក្នុងផេកនាងខ្ញុំបន្តិចទៅមើល នាងខ្ញុំធ្វើបុណ្យ មិនដែលរើសអើងជាតិសាសន៍ ឬអ្នកណា មកពីណានោះទេ។ នាងខ្ញុំសូមសំណូមពរ កុំអោយមានការរើសអើសជាតិសាសន៍ ជាពិសេសគោរពស្រលាញ់ជនរួមជាតិ លើទឹកដីខ្មែរតែមួយ។

នាងខ្ញុំសុំទោសផង មួយរយៈនេះ រវល់ខ្លាំង ទើបមិនបានតាមដានរឿងនេះ តែឥឡូវយល់ពីទឹកចិត្តរបស់បងប្អូនជនជាតិពូនងហើយ គាត់គ្រាន់តែចង់អោយឈប់ប្រើពាក្យមិនល្អទៀតប៉ុណ្ណោះ❤️❤️❤️
ស្រលាញ់បងប្អូនជនជាតិពូនង និងបងប្អូនជនជាតិដើមភាគតិចទាំងអស់គ្នាណាស់ណព្វចិត្តអើយ ហើយចាំទទួលផង តិចទៀត ផ្ទះនៅមណ្ឌលគិរីធ្វើរួច ចែដាណាទៅនៅនោះដែរហើយ សុំសាកម្ហូបឆ្ងាញ់ៗផង??❤️❤️❤️ ។ ក្នុងករណីបង្ហោះសារសូមទោសពីសំណាក់លោកស្រីទ្រី ដាណា ចំពោះបងប្អូនជនជាតិដើមភាគតិចនេះ យើងមិនទាន់ដឹងថា រឿងរ៉ាវខាងលើហ្នឹងទៅជាយ៉ាងណានោះទេ ដូច្នេះ សូមប្រិយមិត្តតាមដាននូវពេលក្រោយបន្តទៀត …។

Previous Post Next Post