គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចែ លី ជាអ្នកណា ? ហ៊ានបើកទីតាំងឆ្នោតវៀតណាមច្រើនកន្លែង ម្ល៉េះ ក្នុងខណ្ឌ៧មករា...

ភ្នំពេញ៖តាមប្រភពព័ត៌មាន បានទម្លាយអោយដឹងថា ឆ្នោតវៀតណាមខុសច្បាប់ជាច្រើនទីតាំង បានដំណើរការយ៉ាងរលូននិងជាចំហរ ហាក់មិនខ្លាចសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ ក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលគេដឹងថា ម្ចាស់ឆ្នោតវៀតណាមដ៏មានឥទ្ធិពលរូបនេះ គឺ ឈ្មោះ ចែ លី ។

ប្រភពព័ត៌មានដដែល បន្តថា ទីតាំងទី១ ស្ថិតនៅផ្លូវលេខ១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីដ្ឋានថ្មដា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ ទីតាំងទី៣ ស្ថិតនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២ ទីតាំងទី៤ស្ថិតនៅច្រកឌឿងហែមខាងក្រោយហាងគុយទាវអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីនិងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា ។

នាពេលកន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតអោយបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ព្រោះល្បែងស៊ីសង គឺ ជាប្រភពនៃបទល្មើស ផ្សេងៗ ។

បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការស្រាវជ្រាវ ព្រមទាំងបង្ក្រាបល្បែងស៊ីសងឆ្នោតវៀតណាមរបស់ ចែ លី នេះ ផង ៕

Previous Post Next Post