គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

រមាស់ដៃពេក ដកកាំភ្លើងពីចង្កេះបាញ់មេឃ៧គ្រាប់ សមត្ថកិច្ចបានត្រឹមរើសសម្បកគ្រាប់រាយការណ៍ជូនថ្នាក់លើ ...

ភ្នំពេញ៖ ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បាន​បន្លឺ​ឡើងនៅលើ  វេហាស៍ដោយខ្មាញកាំភ្លើងមួយក្រុមមាន​គ្នា​ជា​ច្រើន​នាក់​បាន​ធ្វើ​សកម្មភាព​បាញ់​ចំនួន៧​គ្រាប់បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ហេតុការណ៍ផ្ទុះអាវុធបាញ់បោះសេរីនេះបានកេីតឡេីងកាលពី​វេលា​ម៉ោង​២៣​និង១៥​នាទី​យប់ ថ្ងៃ​សុក្រទី១៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវបេតុង​ (ចូល​វត្ត​សន្សំ​កុសល​) ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​បានប្រាប់ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ជា​ច្រើន​នាក់ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស (មិន​ចាំ​ផ្លា​ក​លេខ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង) ​ធ្វើ​ដំណើរ​មកដល់​ចំណុច​កើតហេតុ ​មិនដឹង​មូលហេតុអ្វី​ ឬមានការ​ខខឹងសម្បាររឿងអ្វីឲ្យ​ប្រាកដ ក៏​ជនសង្ស័យ​ភាគី​ខាង​ជិះ​ម៉ូតូ បាន​ដក​កាំភ្លើងខ្លីពី​ចង្កេះ​បាញ់​ឡើង​លើ​វេហាស៍ចំនួន​៧​គ្រាប់ផ្ទួនៗគ្នា រួចមក​ ពួក​គេ​បាន​បើករថយន្ត និង​ម៉ូតូ​ចាក​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​សូន្យ​តែ​ម្តង។ ភ្លាម​ៗបន្ទាប់​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌមានជ័យ​ ដែល​ល្បាត​ពួនស្ទាក់បានប្រទះ​ឃើញ​រថយន្តក្រុម​ជនសង្ស័យ​ក៏​បាន​ដេញ​ប្រថាប់​ចាប់​ប្រ​ថី​ង រហូត​ដល់​ចំណុច​វត្ត​ដំបូក​ខ្ពស់ ស្រាប់តែបាត់ដាន​សូន្យ​តែ​ម្តង​ទៅ បណ្តាល​ឲ្យ​ក្រុម​ជនសង្ស័យ​ទាំងអស់ អាច​រត់គេច​ខ្លួន​បាន​ទៅ​ដោយ​សុវត្ថិភាព​ ។

យ៉ាងណាមិញ ក្រោយ​កើតហេតុសមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ចុះ​អន្ត​គម​ន៍​ដល់ទី​តាំង​កើតហេតុ (ចំណុច​ផ្ទុះ​អាវុ​ធ) ធ្វេីការ​ត្រួតពិនិត្យរកឃេីញ​សម្បក​​​គ្រាប់​កាំភ្លើងដែលបាញ់រួចបាន​ចំនួន​៤​គ្រាប់ ក្នុង​ចំនួន​៧​គ្រាប់យកទៅរក្សាទុកធ្វេីកំណត់ហេតុ​ រាយការណ៍ជូនថ្នាក់លេីតែប៉ុណ្ណោះ​ ។

សូម​បញ្ជាក់​ថា ជុំវិញ​ករណី​នេះ​សំណាង​ណាស់​ហើយ ដែល​ខ្មាន់​កាំភ្លើង​បាញ់​ឡើង​តែ​ទៅ​លើ​មេឃ ប្រសិនបើ​ជនល្មើស​មានការ​គុំ​គួ​ន ឬ​ស្អប់​ន​រណាម្នាក់​នោះ មិនដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់ ត្រូវ​រង​របួស​នោះ​ទេ? ទោះបីជាយ៉ាងណា មហាជន​នៅ​រង​ចាំ​មើល​ថា​តើ លោកអធិការ​ទើបតែ​ឡើង​កាន់​តំណែង​ថ្មីថ្មោង មិន​ទាន់​ដល់​១​ខែ​ស្រួលបួល​ផង​នោះ អាច​មានសមត្ថភាព​ក្នុង​ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ ដែល​ព្រហើន​បាញ់​ទាំង​កណ្តាល​រាជធានី​ភ្នំពេញបាន​ដែរ ឬទេ ? ៕

Previous Post Next Post