គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អភិបាលរាជធានីភ្នំពេញ អញ្ជើញបើកការដ្ឋានសាងសង់សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ មានកម្ពស់២៦ជាន់ នៅកណ្តាលរាជធានីភ្នំពេញ..

(ភ្នំពេញ)៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានកម្ពស់២៦ជាន់ ក្រោមដី៣ជាន់ និងងអាចដាក់គ្រែសម្រាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ ទៅ២០០គ្រែ បានបើកការដ្ឋានសាងសង់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ខណៈតាមផែនការគម្រោងនេះនឹងត្រូវចំណាយពេលរយៈពេលប្រមាណ៤ ទៅ៥ឆ្នាំ ទើបបញ្ចប់ដំណើរការសាងសង់។ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចម្រើន បើកការដ្ឋានសាងសង់នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញ។

បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញ បានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់លោក ឃួង ស្រេង និងលោកស្រីបានធ្វើឱ្យគម្រោងសាងសង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។

តំណាងមន្ទីរពេទ្យ បានបញ្ជាក់ទៀតថា «សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់ឡើងមានកម្ពស់២៦ជាន់, ខាងក្រោមដី៣ជាន់ និងអាចដាក់គ្រែសម្រាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ ទៅ២០០គ្រែ និងគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ទៅ៥ឆ្នាំ ដែលជាពេទ្យឯកជនដែលបម្រើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជាចម្បង»។

សូមបញ្ជាក់ថា សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ រួមនឹងអង្គភាពជំនាញបានដំណើរការបង្ខិតសេវាសុខាភិបាល បានពង្រឹង និងពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧, មន្ទីរពេទ្យបង្អែកចំនួន១, មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧, មណ្ឌលសុខភាពចំនួន៤៣, ប៉ុស្តិ៍សុខភាពចំនួន៧ ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន២,៧៥៧ទីតាំងបន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង រួមនឹងកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ រួមនឹងអង្គភាពជំនាញបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ តាមរយៈការអនុវត្តវិធានការចម្បងៗ របស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបម្រើសុខមាលភាពរបស់ប្រជាពលរដ្ឋ៕

Previous Post Next Post