គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

រថយន្តឃ្លុបដឹកទំនិញ បើកចុះស្ពានព្រះមុនីវង្សចាស់​ ដាច់ហ្វ្រាំងបុករះម៉ូតូ រថយន្ត ម៉ូតូកង់បីជាច្រើនគ្រឿងនឹងមនុស្សរងរបួសធ្ងន់ស្រាលជាង១០នាក់ ...

ភ្នំពេញះ រថយន្តដឹកទំនិញ ប្រភេទឃ្លុប បើកចុះពីស្ពានព្រះមុនីវង្សចាស់ ហើយរថយន្តដាច់ហ្វ្រាំងបានជ្រុលទៅបុកមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿងនិងរងរបួសមនុស្សជាច្រើននាក់ ។ហេតុការណ៍នេះ នៅវេលាម៉ោង២និង៣០នាទី
រសៀល ថ្ងៃទី២៣ ខែធ្នូ ២០២១ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ មុខការ៉ាស់សាំងភីធីធី សង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក​ ហ៊ីណូ ក្បាលពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3G-3338 បើកបរដោយ​បុរសម្នាក់វ័យជាង៣០ឆ្នាំ រត់គេចក្រោយបង្ករ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទុកប្រគល់ឲជំនាញ។

មុនពេលកើតហេតុ បើតាមអ្នកឃើញហេតុការណ៍បានឲដឹងថា​ : រថយន្តបង្កហេតុបើកបរចុះពីលើស្ពានព្រះមុនីវង្សចាស់ ក្នុងទិសដៅពីកើតទៅលិច ខណះចុះមកដល់ក្រោមស្រាប់តែរថយន្ត ដាច់ហ្វ្រាំងដាក់លេខទប់ល្បឿនក៏មិនចូល ក៏ជ្រុលទៅបុករថយន្ត​ ម៉ូតូនិងម៉ូតូកង់បី ដែលនៅខាងមុខ សរុប១០គ្រឿង របួសមនុស្ស១៣នាក់ធ្ងន់៧នាក់ ។
ក្នុងហេតុការណ៍នេះ បង្កអោយខូចខាត​ រថយន្ត៣គ្រឿង ម៉ូតូ៦គ្រឿង និង ម៉ូតូកង់បី៤គ្រឿង សរុប១៣គ្រឿង ។
បើតាមសម្តីតៃកុងរថយន្តដែល សមត្ថកិច្ចឃាត់ខ្លួន បានឲ សារព័ត៌មានB.M.K Hot news ដឹងថា : ខណះពេលបើកចុះពីលើស្ពាន​ស្រាប់តែរថយន្ត ជាន់ហ្វ្រាំងលែងស៊ី ហើយខ្លួនបានបុកលេខបញ្ចូលដើម្បីទប់ល្បឿននិងព្យាយាមបញ្ឈប់រថយន្ត និងប៊ួងចង្កូតអោយទៅបុកនិងខឿនផ្លូវ ប៉ុន្តែនៅតែទប់មិនជាប់​ក៏ជ្រុលទៅបុករះម៉ូតូ ម៉ូតូកង់បីនិងរថយន្តជាច្រើនគ្រឿងតែម្តង។

ក្រោយកើតហេតុភ្លាម ប៉ូលិសចរាចរណ៍ដែលឈរ នៅគោលដៅខាងលើបាន ហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ និង សម្រួលការកកស្ទះ គូសវាស សម្រួលយក​មធ្យោបោយធ្វើដំណើរដែលគ្រោះថ្នាក់ទាំងអស់ចេញពីកន្លែងកើតហេតុ និងវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់ ៕

Previous Post Next Post