គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រើកណ្តាប់ដៃដែកបំបែកកន្លែងលេងល្បែងស៊ីសងខុសច្បាប់..

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:៣០នាទីព្រឹក លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ តំណាងលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្រ្កាបទីតាំងអ៊ីនធើណេត ០១កន្លែង (បង្កប់ល្បែងស៊ីសង Online) ដែលមានយីហោ2888 ស្ថិតនៅផ្ទះលេខ ៤៥N៣ ផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដកហូតសម្ភារៈមួយចំនួន។

មហាជនជាច្រើន បានសម្តែងនូវក្តីរីករាយសាទរចំពោះចំណាត់ការ របស់អាជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ៕

Previous Post Next Post