គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ក្នុងថ្ងៃតែ១រយះពេលត្រឹម១ម៉ោងប៉ុណ្ណោះអគ្គីភ័យឆាបឆេះ២ទីតាំងផ្សេងគ្នាបណ្តាលឲ្យខូចខាតផ្ទះជិត១០០ខ្នង ..

ភ្នំពេញ ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា : នៅព្រឹកព្រលឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១នេះ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ សង់ពីឈើប្រក់ស័ង្កសី យ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវរថភ្លើង តំបន់អភិវឌ្ឍន៍បឹងកក់ ទល់មុខក្រសួងការ ពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះបាន​ឲ្យ​ដឹងថា ​: នៅវេលា​កើតហេតុ​គេ​ឃើញ​អណ្ដាតភ្លើង​បាន​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​មុនគេ​រួច​ហើយក៏​រាលដាល​កាន់តែខ្លាំង​ឡើងៗ ​ផ្សែង​និង​អណ្តាតភ្លើង​ហុយ​ឃ្មួល​ខ្មាញ់​សន្ធោសន្ធៅ​ឆេះ​យ៉ាង​រហ័ស​បណ្ដាលឱ្យ​ផ្ទះ​នៅជាប់​គ្នា​នោះ​ត្រូវ​រាលដាលឆេះ​ជាបន្តបន្ទាប់​។​

ប្រភពព័ត៌មាន​បន្តទៀត​ថា​ : ពេលនោះគេ​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស​លោក ​សុខ​ ពេញ​វុ​ធ ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ​រួមជាមួយ​លោក ​ទៀង​ ច័ន្ទ​សារ​ អធិការ​ខណ្ឌ ​និង​កងកម្លាំង​អាវុធហត្ថ​ខណ្ឌ​បានមក​ជួយ​អន្តរាគមន៍​សហការគ្នា​ដើម្បីសម្រួលចរាចរណ៍​ឲ្យ​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​ងាយស្រួល​ចូល​ជួយ​បាញ់​ទឹក​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ​។​

អាជ្ញាធរ​ខណ្ឌដូនពេញ​បញ្ជាក់ថា​ ហេតុការណ៍​អគ្គិភ័យ​នោះ​ កើតឡើង​នៅ​ចំណុចសំណង់​មិន​រៀបរយ សិ្ថ​ត​នៅ​ផ្លូវរ​ថភើ្ល​ង ភូមិ​៣ ក្រុម​៣៤,៣៥,៣៩ សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ម្ចាស់​ទីតាំង​មិនទាន់​ស្គាល់​អត្តសញ្ញាណ​និង​មូលហេតុ​កំពុង​ស្រាវជ្រាវ​បន្ត​។​

ប្រភេទ​សំណង់​ដែល​ឆេះ​គឺ​សំណង់​មិន​រៀបរយ​ខូចខាត​សម្ភារៈ​ឆេះ​ផ្ទះ​(​សំណង់​មិន​រៀបរយ​)​សរុប​ចំនួន ៨០​ខ្នង​មិន​បណ្តាល​ឲ្យ​មាន​របួស​ឬ​គ្រោះថ្នាក់​ឡើយ​។​

រថយន្ត​អគ្គីភ័យ​មកជួយ​អន្តរាគមន៍​មាន​រថយន្ត​ការិយាល័យ​បង្ក​និង​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញចំនួន២៥​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់៧៥​ឡាន ស្មើនឹង៣០០​ម៉ែត្រគូប ។ រថយន្ត​ក្រសួង​មហា​ផៃ្ទ ចំនួន០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៦​ឡាន សើ្មនឹង៣៦​ម៉ែត្រគូប។ ​រថយន្ត​អង្គភាព ង​៧០ ចំនួន០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៤​ឡាន សើ្ម​នឹង២០​ម៉ែត្រគូប​។ ​រថយន្ត​ក្រុមហ៊ុនOCIC​ទីក្រុង​ជ្រោយចង្វារ ចំនួន០៨​គ្រឿង ប្រើប្រាស់​ទឹក​អស់ ២៤​ឡាន សើ្ម​នឹង៩៦​ម៉ែត្រគូប។ ​រថយន្ត​ទីក្រុង​កោះ​ពេជ្រ ចំនួន០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់០៩​ឡាន សើ្ម​នឹង៣៦​ម៉ែត្រគូប​រថយន្ត​ទីក្រុង​អូ​ឡាំ​ព្យា ចំនួន០២​គ្រឿង ប្រើប្រាស់​ទឹក​អស់០៦​ឡាន សើ្ម​នឹង២៤​ម៉ែត្រគូប​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន០១​គ្រឿង ប្រើប្រាស់​ទឹក​អស់៣​ឡាន សើ្ម​នឹង១២​ម៉ែត្រគូប៕

Previous Post Next Post