សៀមរាប : ពិតជារន្ធត់ខ្លាំងណាស់យុវជនវ័យ១៣ ឆ្នាំម្នាក់បានយកកាំភ្លើងឪពុករបស់ខ្លួនបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថាហេតុការណ៍នេះ បានកើតឡើង នៅ រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះ ក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពបានបន្ត ឱ្យដឹងថា : យុវជនវ័យ១៣ ឆ្នាំ ម្នាក់ បានបាញ់សម្លាប់ខ្លួន ក្នុងបន្ទប់ទឹក ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។
បើតាមមន្ត្រីនគរបាលប្រាប់ថា ករណី ធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯងនេះគឺយុវជនខាងលើបាន ប្រើអាវុធខ្លី ម៉ាក SIG SAUR លេខតួ 27 11U-S ចំនួនមួយ គ្រាប់ ចំក្បាល ស្លាប់ភ្លាមៗក្នុងបន្ទប់។
មន្ត្រីនគរបានបញ្ជាក់ថា : សពធ្វើអត្ដឃាតមានឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរសិស្ស។ ហើយអាវុធ ម៉ាក SIG SAUR នេះ ជាអាវុធរបស់ឈ្មោះ អ៊ុយ ចយ អាយុ ៤៨ ឆ្នាំ ត្រូវជាឪពុករបស់ខ្លួន មានមុខរបរជាមន្ត្រី កងរាជអាវុធហត្ថ ខេត្តសៀមរាប ។
តាមការឆ្លើយបំភ្លឺរបស់ឪពុក ម្តាយ ជនរង គ្រោះ ជាមនុស្ស មានជំងឺបាក់ទឹកចិត្ត។
នៅក្នុងហេតុការណ៍ គេឃើញលោក ព្រះរាជ អាជ្ញា អមសាលាដំបូង ចុះទៅពិនិត្យ ហេតុការណ៍ ដោយផ្ទាល់។
ទោះបីយ៉ាងណា ករណីអត្តឃាតកម្មនេះ កំពុងពិនិត្យ និងធ្វើកោសល្យវិច្ច័យ នៅឡើយទេ ៕ ព័ត៌មានលម្អិតអង្គភាពយើងខ្ញុំនឹងផ្សាយជូនជាបន្តទៀត …