គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ពិធីករល្បីឈ្មោះ តាប៊ុយស្រវឹងជោគជាំបង្ករគ្រោះថ្នាក់ចរាចរណ៍រួចបើករត់គេចខ្លួនតែរត់មិនរួច ...

ភ្នំពេញ​ ៖​ ពីធីករល្បីឈ្មោះ​ តាប៊ុយ​ បេីករថយន្តសេរីទំនេីបម៉ាក​ Range Rover ១គ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BK-8809​ ក្នុងស្ថានភាពស្រវឹង​ ជ្រុលទៅបុកពីក្រោយរថយន្ត PRIUS ដែលកំពុងឈប់រងចាំស្តុប​ ពេញទំហឹង​ ហេីយព្យាយាមគេចវេសបេីករត់ចេញពីកន្លែងកេីតហេតុ​ តែត្រូវម្ចាស់រថយន្តរងគ្រោះនិងប្រជាពលរដ្ឋ ដេញតាមឃាត់បាន បង្កការភ្ញាក់ផ្អេីល​ពេញផ្លូវ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងកាលពីវេលាម៉ោង​១រំលងអាធ្រាត្រ​ឈានចូលថ្ងៃអង្គារិ៍ ទី១៤​ ខែធ្នូ​ ឆ្នាំ​២០២១​នេះ​ នៅចំណុចមុខផ្សារទំនេីបបាយ័ន តាមបណ្តោយផ្លូវសហព័ន្ធរុស្សី​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

រថយន្តបង្កម៉ាក​ RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-8809 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ឈ្មោះថា តាប៊ុយ (VJ Taboi) ដែលជាពិធីករល្បីឈ្មោះមួយរូប ក្នុងស្ថានភាពស្រវឹង​។

ប្រភព​ពី​ម្ចាស់​រថយន្ត​ម៉ាកតូយ៉ូតា​ព្រូស​ (TOYOYA PRIUS) ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AH-7048 បេីក​បរ​ដោយ​បុរស​ម្នាក់​ រួម​ដំណើរ​ដោយ​នារី​៣នាក់​ទៀត​ បាន​ប្រាប់​អ្នកសារព័ត៌មាន BMKយេីងឲ្យដឹង​ថា​ : មុនពេលកើតហេតុ​ គាត់​បេីក​រថយន្តធ្វើ​ដំណើរ​តាមបណ្ដោយ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះមក​ដល់​ចំណុចកេីត​ហេតុ​ ភ្លេីង​ស្តុប​បានលោត​ពណ៍​ក្រហម​ គាត់ក៏ឈប់រថយន្ដរង​ចាំស្តុប ភ្លាមនោះក៏​មាន​រថយន្ត​បង្ក​ខាង​លើ​ ម៉ាក RANGE ROVER ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ក្រោយ​មក​ក្នុង​ល្បឿន​លឿន​ មក​បុក​រថយន្ត​គាត់​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​បែក​ស្តុប​ និង​កំពិត​រួញ​ស្រុញ​មួយ​កំណាត់​ក្រោយ ចំណែករថយន្ត​បង្ក​បែក​ស្តុប​ខាង​ឆ្វេង​កំពិតកាង និង​បែក​ធុងទឹករង​ការ​ខូចខាត​ ។ បន្ទាប់​ពី​បង្ក​ហេតុ​រថយន្ដ​បង្ក​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ​ និង​បាន​ បន្ថែម​ល្បឿន​បេីក​រត់​គេច​ខ្លួន មក​ដល់​មុខផ្សារ​ទំនើប​បាយ័ន ផ្លូវសហព័ន្ធរុស្ស៊ី​ សង្កាត់ស្រះចក​ ក៏​ត្រូវ​ម្ចាស់រថយន្ត​តូយ៉ូតា​ព្រូស បេីកដេញតាមមក​ឃាត់​ជាប់បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ដង​ផ្លូវតែម្ដង​។

ក្រោយ​កេីត​ហេតុ​ម្ចាស់រថយន្ត​បង្កគ្រប់​គ្រង​ស្មារតី​ខ្លួន​ឯង​លែង​បាន​ ដេីរចាប់​ទាញ​ទូរស័ព្ទ​គេពេញ​ដង​ផ្លូវ​ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ស្រះចក​ ឲ្យទាក់​ទង​ហៅ​សាច់ញាតិមក​ដោះ​ស្រាយ​ជំនួស។ ដោយ​ខាង​រថយន្ត​បង្ក​សង​ការ​ខូច​ខាត​ទៅ​កាន់​រថយន្ត​តូយ៉ូតា​ព្រូស​ ចំនួន​៥០០ដុល្លារ​ បញ្ចប់​រឿង​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះចក។

ទោះបីជាយ៉ាងណាក៏ដោយ មហាជននៅតែទន្ទឹងរង់ចាំមើល ថាតើពិធីករដ៏ល្បីឈ្មោះ តាប៊ុយ អាចរួចផុតពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់មាត្រា ៧៧ថ្មីដែលបានបញ្ញត្តិថា ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹងដោយមានជាតិអាកុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រិត្យ។
អំពើល្មើសខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ ៦ខែ និងពិន័យជាប្រាក់ប្រាំបីសែនរៀលទៅ បួនលានរៀលក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្ដងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀតក្នុងកំឡុងពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន៕

Previous Post Next Post