គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

មហារន្ធត់ ! ទើបតែទិញរថយន្តថ្មីៗ មច្ចុរាជតាមដងវិថីប្រល័យជីវិតឥតក្តីមេត្តា ...

​កំពង់ស្ពឺ​ ៖​ មនុស្សម្នា ក់ បា នស្លា. ប់ ចំណែក៥នាក់ទៀតរងរបួស ធ្ង ន់ ស្រា ល ក្នុងហេតុកា រ ណ៍គ្រោះថ្នា ក់ ច រា ចរដ៍គួឲ្យរន្ធត់១បានមួយកើតឡើង រវាងរថយន្តកុងតឺន័របើ កបុ ករថ​យន្តឡិច​សុីស៥៧០បញ្ច្រាស់ទិសគ្នា ប៉ើ ងធ្លា ក់ផ្លូវ កាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ នៅតាមផ្លូវជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៨-៧៩​ ត្រង់​ចំណុច ភូមិ​ស្តុកព្រៃ​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា : មុនកើតហេតុ រថយន្តបង្កប្រ ភេ ទ កុ ង តឺន័រ ម៉ាកហុីយ៉ាន់ដាយ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3F-9021​ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 4A-4478​ បើកពីលិចទៅកើត ល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុករថយន្តច្រាសទិស ម៉ាក LEXUS​ 570​ ពណ៌​ស​ ពា ក់ ​ស្លា ក​លេខ ​បន្ទាយ​មាន​ជ័យ​ 2E-2727 ​បើកបរ​ដោយ​ឈ្មោះ​ កែវ​ ណា​រិទ្ធ​ ភេ ទ​ប្រុ ស​ អាយុ​៦១​ឆ្នាំ​ រស់នៅ​ភូមិ​ទំន ប់​ ដា ច់​ ឃុំ​អូរ​បី​ជាន់​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ រួមដំណើរជាមួយមនុស្ស៥នាក់ទៀតក្នុងនោះ ប្រុស២នាក់ ស្រី៣នាក់ បណ្តាលឲ្យឈ្មោះ​ កែវ​ ណា​រឹទ្ធ​ គា បស្លា ប់ភ្លា មៗក្នុងរថយន្ត ចំណែកមនុស្ស៥នាក់ទៀត ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯអ្នកបើកបររថយន្តកុងតឺន័រ និងព្រូម្នាក់ នាំគ្នារ ត់គេ ចខ្លួន បា ត់ ។ ក្រោយកើតហេតុ សមត្ថកិច្ចពិនិត្យរួចប្រគល់ស ពជូ ន សាច់ញាតិចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯរថយន្តទាំង២គ្រឿងរងខូចខា តធ្ង ន់ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Previous Post Next Post