គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចៅហ្វាយខេត្តស្ទឹងត្រែង ជំរុញឱ្យសមត្ថកិច្ច ស្រាវជ្រាវរកមុខ ឧក្រិដ្ឋជន​ជួញដូរគ្រឿងញៀនឆ្លងដែនជិត២០០គីឡូ..

ស្ទឹងត្រែង : លោក ស្វាយ សំអ៊ាង អភិបាល ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានជំរុញឱ្យកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្ត ស៊ើបអង្កេតស្រាវជ្រាវករណីឧក្រិដ្ឋជននាំគ្រឿងញៀនពីព្រំដែនឡាវចូលមកកម្ពុជា ចំនួន ១០ការុងស្មើនឹង ១៧០ដុំប្រមាណ១៧០គីឡូក្រាម។

មន្ត្រីនគរបាលបានបញ្ជាកើថា គ្រឿងញៀនទាំង ១០ការុង ទម្ងន់ ១៧០គីឡូក្រាម ត្រូវបានបើកកញ្ចប់ពិនិត្យ និងមានការចូលរួមពីឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកជា សុភ័ក្រ្ត និងឧត្តមសេនីយ៍ទោអូត ស៊ីវុត្ថាស្នងការនគរបាលខេត្តស្ទឹងត្រែង។

កាលពីយប់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វេលាម៉ោង ១៧ ឧក្រិដ្ធជនជួញដូរគ្រឿងញៀនបានធ្វើការដឹកជញ្ជូនតាមទូក ចេញពីកោះស្ដាំព្រំប្រទល់កម្ពុជាឡាវ ចូលមកចំណុចកោះល្ង ភូមិព្រះរំកិល ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែន ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា ស្នងការនគរបាលខេត្តបានឱ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀននេះ ជាករណីតាមប្រមាញ់ដើម្បីឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជន តែដោយសារឧក្រិដ្ឋជន ហាក់បីដូចដឹងខ្លួនមុន ត្រូវបានរត់គេចខ្លួនបាត់អស់ បន្សល់ទុកតែវត្ថុតាងមុនពេលសមត្ថកិច្ចយើងទៅដល់។

លោកស្នងការបានបញ្ជាក់បន្ថែមថា ខណៈដែលកម្លាំងនគរបាលការពារព្រំដែនចុះល្បាតតាមដងទន្លេតាមប្រមាញ់ បានប្រទះឃើញទូកមួយគ្រឿង បើកបរចេញពីចំណុចខាងលើ ឧក្រិដ្ធជន សង្ស័យឃើញកម្លាំងសមត្ថកិច្ចត្រៀមចាំបង្រ្កាបពួកគេបានរត់ខ្លួនបន្សល់ទូកនិងការ៉ុងគ្រឿងញៀនចំនួន១០ការ៉ុងលើកទូក ហើយរត់គេចខ្លួនបាត់អស់។

លោកស្នងការបានបន្តបន្តថា ក្រោយប្រទះឃើញទូកចតនៅចំណុចខាងលើមានការុង និងដបទឹកសុទ្ធកម្លាំងសមត្ថកិច្ចបានចុះពិនិត្យមើលរកឃើញគ្រឿងញៀន នៅក្នុងការ៉ុងជាច្រើនដែលឧក្រិដ្ឋជនរត់គេចយករួចខ្លួន ហើយបន្សល់ទុកវត្ថុតាងនៅលើទូកនោះ។

ក្រោយការបង្ក្រាបវត្ថុតាងមានទូកនឹងគ្រឿងញៀនត្រូវបានកម្លាំងវរ:ការពារព្រំដែនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់៕

Previous Post Next Post