គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឃាត់ខ្លួនយោធា៣នាក់ជួញដូរអាវុធខុសច្បាប់នៅស្រុកភ្នំព្រឹក ..

សៀមរាប៖ មន្ដ្រីយោធាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មន្ដ្រីយោធាទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថាមន្ដ្រីយោធា២នាក់ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាបនិងម្នាក់ទៀតចាប់ខ្លួននៅលង្វែក(កំពង់ឆ្នាំង)។មន្ត្រីយោធា៣នាក់ដែលបានចាប់ខ្លួនរួមមាន៖ទី១៖ឈ្មោះអូនពិសិដ្ឋពាក់ផ្កាយ១បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ,ទី២៖មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករងទី៣៖ជាមន្ត្រីយោធាធម្មតា។អ្នកទាំង៣បានបញ្ជូនទៅកាន់តុលាការហើយដើម្បីកាត់ទោសតាមច្បាប់ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។

នាយឧត្តមសេនីយ៍សៅសុខាបានបញ្ជាក់បន្ថែមថាពាក់ព័ន្ធការចាប់ឃាត់ខ្លួននេះធ្វើឡើងដោយសហការរវាងកម្លាំងអាវុធហត្ថជាមួយកម្លាំងនគរបាល។សូមជម្រាបថានៅល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម៕

Previous Post Next Post