គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឈាមស្រែកស្បែកហៅ ! ចាប់បានហើយឃាតកដែលសម្លាប់មន្ដ្រីរដ្ឋបាលព្រៃឈើប្រម៉ោយ..

ពោធិ៍សាត់ ៖ សមត្ថកិច្ចចាប់បានហើយគឺជា ឃាតកវ័យក្មេង ដែលកាប់សម្លាប់មន្ដ្រីរដ្ឋបាលព្រៃឈើប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាលខេត្តពោធិ៍សាត់ ស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយពីរត់គេចខ្លួនបានប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើសកម្មភាព។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួនបាននៅព្រឹកមិញ នៅចំណុចវត្តកែវឧត្តម ហៅវត្តកណ្ដាល ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនដៃដល់ជាឃាតមានឈ្មោះ រឿន រ៉ូ អាយុ១៥ឆ្នាំ ជាកូនឈ្នួលរស់នៅជាមួយជនរងគ្រោះតែម្តង។

គួររំលឹកថា បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីរដ្ឋបាលព្រៃឈើប្រម៉ោយ ឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានជនសង្ស័យឈ្មោះ រឿន រ៉ូ ភេទប្រុស ជាឈ្មួលរស់នៅធ្វើការជាមួយជនរងគ្រោះ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន៧កាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមលើគ្រែ នៅស្នាក់ការរដ្ឋបាលព្រៃឈើប្រម៉ោយ ត្រង់ចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានប្រមែលប្រមូលសម្ភារៈ ដែលក្នុងនោះរួមមាន៖ ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខពោធិ៍សាត់ 1I-9761, ទូរស័ព្ទដៃ iPhone ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់ រត់គេចខ្លួនបាត់ស្រមោល។ ប៉ុន្ដែដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃនេះ។

បច្ចុប្បន្នសមត្ថកិច្ច បាននិងកំពុងនាំខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

Previous Post Next Post