គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឃោឃៅណាស់ ! មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ត្រូវបានឃាតករលបចូលកាប់៧កាំបិតខ្វែវស្លាប់ក្នុងបន្ទប់ដេក...

ពោធិសាត់ : ន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង ​ម្នាក់ ត្រូវបាន​ឃាត.ក ​កាប់ចំនួន៧កាំបិតបណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម រួច​យក​សម្ភារៈមួយចំនួនធំគេចខ្លួន​បាត់ស្រមោល ដោយករណីនេះ​ត្រូវបាន​គេ​សង្ស័យថា អាចជា​រឿង​គំនុំ​។​

ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​០៨និង​៣១​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅក្នុង​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង នៅ​ចំណុច​ទួល​គ្រួស ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

សមត្ថកិច្ច​ជំនាញបាន​​ឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ សេង វិសាល អាយុ​៥២​ឆ្នាំ មុខរបរ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង មាន​ទីលំនៅ​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ចំនួន​៧​កាំបិត បណ្តាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង គឺ​ក្នុង​បន្ទប់​លើ​គ្រែ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល ដោយបានប្រមូលសម្ភារៈរបស់ជនរង​គ្រោះ​រួមមាន​ ម៉ូតូ​ឌ្រី​ម ស៊េរី​២០១៩ ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃ​អាយ​ហ្វូន ០៣​គ្រឿង និង​ចិញ្ចៀនពេជ្រ​០១​វង់​។​

សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ​ជំនាញ ធ្វើ​កោសល្យ​វិ​ច័យ​លើ​សាកសព ដើម្បី​ស្វែង​រកមុខ​ជន​សង្ស័យមកផ្ដន្ទាទោសតាម​នីតិវិធី​។ ចំពោះ​សព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Previous Post Next Post