បើយោងតាមការដកស្រង់ពីគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក William Guang បានសរសេររៀបរាប់ថា : តេីការរៀបចំសេណារីយូ (ផែនការ/ឧបាយកល) ដេីម្បីទទួលបានផលប្រយោជន៍បែបនេះ ត្រូវចាត់ទុកជាបទល្មេីសឬទេ ? បេីគិតជាផ្លូវច្បាប់
តាមផ្លូវច្បាប់ព្រហ្មទណ្ឌ បទឆបោក មាត្រា ៣៧៧ បានកំណត់និយមន័យថា ” គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើ (ឧបាយកលទុច្ចរិត) ហើយដូច្នេះបានទទួលពីបុគ្គលនេះដោយធ្វើអោយខូចប្រយោជន៍ របស់បុគ្គលនេះឬរបស់តតិយជននូវ៖
ទី១៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។
ទី២៖ ការផ្គត់ផ្គង់សេវា។
ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។
ដេីម្បីធានាទប់ស្កាត់បាតុភាពនានាដែលបង្ករដល់ការបំពុលសង្គម ជាចម្ងល់របស់ខ្ញុំ តេី ព្រះរាជអាជ្ញា អាចធ្វេី បណ្ដឹងអាជ្ញាចំពោះករណីនេះឬទេ ?
ការដែលខ្ញុំលេីកបញ្ហានេះមកនិយាយ ព្រោះពលរដ្ឋរបស់ខ្ញុំត្រូវបានគេបំពុល គេបញ្ឆោត យ៉ាងគួរអោយអាណិតបំផុតហេីយសង្គមរបស់ខ្ញុំត្រូវបានមនុស្សមួយក្ដាប់តូចប្រេីប្រាស់ប្រជាប្រិយភាពក្នុងការបង្កេីតព្រឹត្តការណ៍ទាញផលប្រយោជន៍មកខ្លួន ។ ដែលក្នុងនាមជាអ្នកនយោបាយម្នាក់ត្រូវតែបញ្ចេញមតិការពារផលប្រយោជន៍ពលរដ្ឋរបស់ខ្លួន
កម្ពុជាជាប្រទេសនីតិរដ្ឋ រដ្ឋដែលមានច្បាប់ គ្រប់គ្នារស់នៅដោយស្មេីភាពចំពោះមុខច្បាប់ ។
មានវីឌីអូជាច្រេីនទៀតពាក់ព័ន្ធនិងការនិយាយពី ផែនការ សេណារីយូ ក្នុងការបញ្ឆោតយកមូលនីធិ ទាក់ទិននិងករណីខាងលេី ។