គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ព្រៃផ្សៃណាស់ ! សាកសព​បុរស​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខសម្លាប់ រួចយកទម្លាក់ចោល សង្ស័យជា​ករណី​ឃាតកម្ម ​...

កណ្ដាលៈ នៅ​​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ សាកសព​បុរស​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ យកមក​ទម្លាក់ចោល នៅក្នុង​ភូមិ​អំពិល​ទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ហើយ​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​នេះ ហើយក៏​ប្រញាប់​រាយការណ៍ ប្រាប់​សមត្ថកិច្ច ជាបន្ទាន់​ ។

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្ដាល សហការ ជាមួយ​នគរបាល ស្រុក​មុខកំពូល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ភ្លាមៗ​។ សមត្ថកិច្ច ពិនិត្យឃើញថា ជនរងគ្រោះ ត្រូវបាន​ជនសង្ស័យ ចាក់​ជាច្រើន​កាំបិត ហើយ​ជនរងគ្រោះ ទំនងជា​ជនជាតិ វៀតណាម​។​

​ សន្និដ្ឋានថា ករណីនេះ​ទំនងជា ឃាតក ចាក់​សម្លាប់ នៅក្នុង​ទឹកដី​ខេត្តព្រៃវែង ហើយ​យកមក​ទម្លាក់ចោល ក្នុង​ខេត្តកណ្ដាល គឺជា​ករណី​ឃាតកម្ម​។​

សមត្ថកិច្ច​ជំនាញ ធ្វើការ​ពិនិត្យ និង​ធ្វើកោសល្យវិច័យ ដើម្បី​ស្រាវជ្រាវ ឈានទៅ​វែកមុខ​ឃាតក ចាត់ការ តាមច្បាប់​៕

Previous Post Next Post