បាត់ដំបង : បន្ទាប់ពីធ្វើការសាកសួរជាច្រើនម៉ោងចៅក្រមសាលាដំបូងខេត្តបាត់ដំបងសម្រេចឃុំខ្លួនលោក ឆាយសេរីបុត្រ ភេទប្រុសអាយុ៣០ជាមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ខែតុលាឆ្នាំ២០២១ក្រោមការចោទប្រកាន់ពីរបទល្មើស។
លោកសូឌី ប្រធានមន្ទីរសន្តិសុខនៃកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបន្ថែមថាលោកឆាយ សេរីបុត្រដែលជាមន្រ្តីអង្គភាពប្រឆាំងអំពើពុកលួយមានទីលំនៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខ័ណ្ឌសែនសុខរាជធានីភ្នំពេញត្រូវបានលោកឃី ឆ័យចៅក្រមសាលាដំបូងខេត្តបាត់ដំបងសម្រេចឃុំខ្លួន ដោយចោទប្រកាន់ពីរបទល្មើស៖គឺបទល្មើសប៉ុនប៉ងឃាតកម្មនិងការប្រើប្រាស់អាវុធគ្មានការអនុញ្ញាតិ។
សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី២៤ខែតុលាជនសង្ស័យឈ្មោះឆាយសេរីបុត្របានទៅចូលរួមកម្មវិធីខួបកំណើតមួយ នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក៏បានទាស់សម្តីគ្នា ជាមួយជនរងគ្រោះម្នាក់ ឈ្មោះរ៉ុម ចន្ថា ភេទប្រុសជាមន្រ្តីយោធារស់នៅភូមិអូរដាលើឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះឈ្មោះរ៉ុម ចន្ថា បានដើរទៅបត់ជើងស្រាប់តែជនសង្ស័យឈ្មោះឆាយ សេរីបុត្របានដើរពីក្រោយទាញកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះបែកចេញឈាម។ក្រោយមកក៏មានការប្រតាយប្រតប់គ្នារហូតដល់មានការផ្ទុះ អាវុធ៥គ្រាប់បណ្តាលអោយត្រូវស្មាខាងស្តាំរបស់ជនរងគ្រោះធ្លាយទៅម្ខាងរងរបួសធ្ងន់ ក្រោយមកត្រូវមន្រ្តីកងរាជអាវុធហត្ថស្រុកកំរៀងចុះអៅអន្តារគមនភ្លាមៗដោយធ្វើការឃាត់ខ្លួនខ្មាន់កាំភ្លើងជាមន្រ្តីប្រឆាំងអំពើ ពុករលួយខាងលើមកកាន់ទីបញ្ជាការអាវុធ ហត្ថស្រុកទាំងយប់និងបន្តបញ្ជូនតាមនិតិវិធី រហូតដល់តុលាការសម្រេចឃុំខ្លួន ៕