គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

កុំចេះតែហ៊ានបំពានច្បាប់ ! ភោជនីដ្ឋាន យីហោ (ឌីអឹម) លួចបើកល្មើសនឹងបំរាម របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវអាជ្ញាធរ ចុះបង្ក្រាប !

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរាជធានីភ្នំពេញ ៖ បើទោះជាស្ថានភាពជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរច្រើនក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ល្មើសនឹងបំរាមរបស់អាជ្ញាធរឡើយ។

អភិបាលរាជធានីភ្នំពេញរូបនេះ បន្តថា ៖ ជាការពិត កាលៈទេសៈនេះ យើងត្រូវរៀនរស់ជាមួយនឹងកូវីដ-១៩ ប៉ុន្តែមិនត្រូវមើលស្រាលចំពោះមហន្តរាយ នៃការឆ្លងរីករាលដាលនៃជំងឺនេះឡើយ។

ឯកឧត្តម មាន ចាន់យ៉ាដា បញ្ជាក់បន្ថែមថា ត្រូវរស់តាមបែបគន្លងថ្មី ប្រកាន់ភ្ជាប់គោលការណ៍ “៣ការពារ ៣កុំ” ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធ របស់សម្ដេចតេជោ សម្រាប់យើងគ្រប់ៗគ្នា។

នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រោយពីមានបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា បានចុះពិនិត្យ នឹងបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង ក្នុងខណ្ឌទួលគោក ដែលបានលួចបើកល្មើសនឹងបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ។

Previous Post Next Post