គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ទាហានឈុតខ្មៅថៃចាប់ពលករខ្មែរ ២០នាក់ ដែលចំណាយលុយឱ្យមេខ្យល់ម្នាក់៩.០០០ បាតដើម្បីឆ្លងដែនខុសច្បាប់ ....

ថៃ : ពលករខ្មែរចំនួន២០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ក្នុងកងរយលេខ១៣០២សហការជាមួយតម្រួតការពារព្រំដែនថៃចាប់ខ្លួនខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ដើម្បីចូលទឹកដីថៃរកការងារធ្វើ។

ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី១៦ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចបានថាន់ចៃ ក្នុងភូមិ១ឃុំថាប់ភ្រិក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន២០នាក់បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃដោយនាំគ្នាដើរកាត់តាមព្រៃក្បែខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស១៣នាក់និងស្រី៧នាក់។

ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេទាំងអស់មកពីខេត្តសៀមរាប បន្ទាយមានជ័យ ពោធិសាត់ និង ខេត្តបាត់ដំបង ដោយមានបំណងឆ្លងចូលទៅរកការងារធ្វើនៅក្នុងខេត្ត ឈុនបុរី ប៉ាធុំថានី និងទីក្រុងបាងកក ប្រទេសថៃ ដោយត្រូវចំណាយឱ្យមេខ្យល់ខ្មែរក្នុងម្នាក់ ៣.០០០ បាត ជាមុនសិន ពេលទៅដល់គោលដៅទើបថែមម្នាក់ ៦.០០០ បាតទៀត ស្មើនិងម្នាក់៩.០០០បាតប៉ុន្តែក៏ត្រូវឃាត់ខ្លួនតែម្តង ក្រោយពេលឃាត់ខ្លួនក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ដើម្បីការពារនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនិងបានបញ្ជូនទៅអោយប៉ុស្ត៍តម្រួតខ្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី ៕

Previous Post Next Post