គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អុញនោះ ! បង្ក្រាបបានតែមួយចម្អិនកំពឹសឥឡូវបើកលេងវិញទៀតហើយ សូមលោកអភិបាលខណ្ឌជួយមើលផងបាទ ..!

ខណ្ឌដូនពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងតារាងបាល់ទះ បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានមួយដង្ហើមចង្រិត

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ និងអាប៉ោង» មួយកន្លែង ក្នុងទីតាំងតារាងបាល់ទះ ស្ថិតនៅខាងក្រោយអគ្គិសនីកម្ពុជា (ជាទីតាំងចាស់) ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កំពុងតែបើកដំណើរ ឡើងវិញហើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ក្រាបបានមួយដង្ហើមចង្រិត។

តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានប្រមែប្រមូល ជនញៀនល្បែង មកលេងយ៉ាង ល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់លុយរាប់រយពាន់ដុល្លារ។

(គួររំលឹកដែរថា៖ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១កន្លងទៅក្តៅៗ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការខណ្ឌ ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សបាន ៣២នាក់ ស្រី២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។)

ពាក់ព័ន្ធទៅនិងករណីខាងលើនេះប្រជាពលរដ្ឋ សុំសំណូមពរដល់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សុំមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ សារជាថ្មី ផងទាន។

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺ ពីសមត្ថកិច្ច និងម្ចាស់ទីតាំងពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕ ( ប្រភព កងមាស )

Previous Post Next Post