គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

កុំចេះតែហ៊ាន ! ហាងផឹកសុីយីហោ(គោលដៅចាស់) ដែលផ្គើននឹងបំរាមរបស់រាជរដ្ឋាភិបាលត្រូវបានបង្ក្រាប....

កណ្តាល៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដោយមានកិច្ចសហការជាមួយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការឡោមព័ន្ធទីតាំងហាងលួចបើកលក់គ្រឿងស្រវឹង ផឹកស៊ី យីហោ គោលដៅចាស់ នៅចំណុចជិតផ្សារកាច់ជ្រុង ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បើយោងតាមលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងថា ក្នុងប្រតិបត្តិការឡោមព័ទ្ធហាងលួចបើកផឹកសុីនេះ ឃាត់ខ្លួនបានមនុស្សចំនួន១៤នាក់ ។

លោកវរសេនីយ៍ឯកបានបន្តទៀតថា ម្ចាស់ហាងយីហោ គោលដៅចាស់ ខាងលើបានលួចបើកឲ្យភ្ញៀវចូលផឹកស៊ីបំពានទៅនឹងវិធានរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ លោកនាយការិយាល័យរូបនេះបានបញ្ជាក់ឲ្យដឹងបន្ថែមថា ចំពោះម្ចាស់ហាងនិងអ្នកពាក់ព័ន្ធដទៃៗទៀតដែលល្មើសវិធានការរដ្ឋបាលនេះ មិនអនុញ្ញាតឲ្យចេញពីក្នុងហាងនោះទេ គឺតម្រូវឲ្យមន្រ្តីការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្ត យកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ម្តងម្នាក់ៗ រួចទើបចាត់ការបន្តតាមនីតិវិធី ដើម្បីនាំខ្លួនមកធ្វើការសាកសួរ ៕

Previous Post Next Post