គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

មនុស្ស៦នាក់ផ្តុំគ្នាលេងអុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រោះ​មិន​គោរព​វិធាន​ការរដ្ឋបាល ..

​កណ្តាល​ ៖ ក្រោម​ការដឹកនាំ​បញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល ខេត្តកណ្តាល កម្លាំង​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​តាខ្មៅ ស្រាវជ្រាវ និង​បង្ក្រាប ឃាត់ខ្លួន​បុគ្គល ដែល​តែងតែ​ជួបជុំគ្នា លេងអុក​ជាប្រចាំ មួយ​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៦ នាក់​។​

-​ករណី​មិន​គោរព​វិធានការ​រដ្ឋបាល​នេះ​បាន កើតឡើង​នៅវេលា​ម៉ោងជាង​៣​រសៀល ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​តូប​លក់​កាហ្វេ ក្នុងភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនសង្ស័យ ចំនួន ៦ នាក់ រួមមានៈ ១. ឈ្មោះ លឹម ធី ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ (​ម្ចាស់​តូប​) , ២.​ឈ្មោះ បេង សុជាតិ អាយុ​៤៧​ឆ្នាំ មុខរបរ កម្មករ , ៣.​ឈ្មោះ ជាង ចំរើន អាយុ​៥៣​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ,៤.​ឈ្មោះ យក់ ហ៊​ន អាយុ​៦៣​ឆ្នាំ មុខរបរ នៅផ្ទះ ,៥.​ឈ្មោះ អ៊ុ ពៅ អាយុ​៤៨​ឆ្នាំ មុខរបរ កម្មករ និង​៦.​ឈ្មោះ កាំ​ង ឃាង អាយុ​៤៨​ឆ្នាំ មុខរបរ លក់ដូរ ។ បុរស​ទាំង​៥​នាក់​នេះ ជា​ភ្ញៀវ​របស់​ស្ត្រី ឈ្មោះ លឹម ធី ។​

​ដោយឡែក វត្ថុតាង​ចាប់យក​រួមមានៈ ក្តា​អុក ចំនួន​២​ឈុត , ម៉ូតូ​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1AP-4063 , ម៉ូតូ​ហុងដា វ៉េវ ពណ៌​ខ្មៅ ស្លាក​លេខ កណ្តាល 1S-5703 , ម៉ូតូ​ហុងដា វ៉េវ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំ​េ​ពេញ 1CN-2830 , ម៉ូតូ SUZUKI SMASH V ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1DE-6643 ។​

​ក្រោយ​ការបង្ក្រាប​នេះ អ្នក​ដែល​ក្រូ​វ​ឃាត់ខ្លួន ចំនួន​៦​នាក់ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន ទៅ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ តាម​នីតិវិធី​៕

Previous Post Next Post