ភ្នំពេញៈ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុច មុខហាងនំប៉័ង ស្ទឹងមានជ័យ ស្ថិតនៅតាមផ្លូវ ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ បុរសរងគ្រោះ មានឈ្មោះ ហន ណារ៉ា អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅភូមិទួលកំពតទី១ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-5381 ធ្វើដំណើរតាមផ្លូវ ២១៧ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រ មួយគ្រឿង ដែលពាក់ស្លាកលេខ ស្វាយរៀង 3A-1480 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន ក៏ជ្រុលមកបុកម៉ូតូពីក្រោយ និងកិនជនរងគ្រោះ បណ្តាលឲ្យ បែកក្បាល ធ្លាយខូួរ ជាប់សពនឹងកង់រថយន្ត ស្លាប់ភ្លាមៗ យ៉ាងអាណោចអធ័ម ចំណែកអ្នកបើកបររថយន្ត ក៏បានបើកទ្វារ ចុះរត់គេចខ្លួនបាត់ ស្រមោល បន្សល់តែរថយន្តបង្ក នៅកន្លែងកើតហេតុ។សមត្ថកិច្ចមូលដ្ឋាន សហការជាមួយ សមត្ថកិច្ចជំនាញ ចរាចរណ៍ខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ វាស់វែងយកម៉ូតូ និងរថយន្តបង្ក ប្រគល់ឲ្យសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ យកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ច រង់ចាំប្រគល់ទៅឱ្យក្រុមគ្រួសារ ៕