ភ្នំពេញ ៖ (ព័ត៌មានបឋម) នៅវេលាម៉ោង៦:១០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ដោយគេប្រទះឃេីញនារីម្នាក់ចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលលេខ៦ អាគាលេខ១៦ ក្នុងបរិវេណសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានទីតាំងស្ថិតក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ។
បើតាមប្រភពពីអ្នកដែលជួលបន្ទប់ក្បែរកន្លែងកេីតហេតុបានអោយដឹងថា: កាលពីយប់មុនពេលកេីតហេតុ គេបានឃេីញ និងលឺនារីរងគ្រោះដែលមានឈ្មោះថា អុញ សុខលៀង ហៅ ( អៀង ) អាយុ២៥ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណេីត នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រកែកឈ្លោះគ្នាជាមួយប្តីបន្ទាប់ពីឈ្លោះគ្នា រួចមកអ្នកទាំងពីក៏បានគេងបន្ទប់ផ្សេងគ្នា ដោយប្តីគេងបន្ទប់ផ្សេង រីឯនារីខាងលេី គេងបន្ទប់ខ្លួនដូចរាល់ដង លុះព្រឹកឡេីងដោយមានអ្នកមកហៅទៅធ្វេីការរោងចក្រដូចសព្វមួយដងក៏មិនឃេីញមានអ្នកឆ្លេីយតបចំណែកទ្វារវិញក៏មិនបានចាក់សោរក៏សម្រេចចិត្តរុញទ្វាររកមេីលតែបែជាប្រទះឃេីញនារីខាងលេីដែលមានឈ្មោះថា អៀង គឺបានចង.ក សម្លាប់ខ្លួនបាត់ទៅហេីយ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តជុំវិញករណីនេះផងដែរ ៕