គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ប្រជាពលរដ្ឋចាប់បានសត្វកន្ធាយដ៍ធំសម្បើម១ក្បាលដែលមានទម្ងន់ជាង33គីឡូក្រាម ...

កំពង់ចាម ៖ សត្វកន្ធាយយក្សមួយក្បាល ដែលមានទម្ងន់ជាង ៣៣គីឡូក្រាមត្រូវបាន ប្រជាពលរដ្ឋ ចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ហើយបានយកទៅប្រគល់ឲ្យមន្ត្រីជំនាញ ដេីម្បីធ្វេីការអភិរក្ស ។ បេីយោងតាម លោក អ៊ុក ណារិន នាយខណ្ឌ រដ្ឋបាល ជលផល ខេត្តកំពង់ចាម បានឲ្យដឹងថា : សត្វកន្ធាយយក្ស ១ក្បាល នេះ គឺជាប្រភេទកន្ធាយ ដែលគេ ហៅឈ្មោះថា កន្ធាយពូជអាសុី (Cartilaginea Asiatic soft-shell turtle) ហេីយវាសត្វកម្រ និងជិតផុតពូជអស់ហេីយ ។ លោកបានបញ្ជាក់ទៀតថា: កន្ធាយអាសុីញី ១ក្បាលនេះ មានទម្ងន់ ៣៣.៩គីឡូ ក្រាម ហេីយមិនងាយមានអាយុកាលបានធំប៉ុណ្ណឹងឡើយ ព្រោះកន្ធាយមួយក្បាលនេះ រស់នៅក្នុងទឹកបឹង ដែលគេហៅបឹងស្នាយ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

លោកបានបញ្ជាក់បន្ថែមទៀតផងដែរថា: ក្រោយពីអ្នកភូមិនេសាទ ចាប់បានកន្ធាយយក្សនេះ ក៏បានយកមកប្រគល់អោយខណ្ឌរដ្ឋបាលជលផល ហើយលោកនឹងនាំយកទៅប្រគល់ជូនក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បី ធ្វេីការប្រលែងនៅតំបន់ដែលមានសុវត្ថិភាព និងអភិរក្សបន្តទៀត កុំឲ្យពូជសត្វដ៏កម្រនេះ រងការផុតពូជ ៕

Previous Post Next Post