គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

កុំចេះតែហ៊ាន !កម្លាំងPMខណ្ឌសែនសុខចុះឃាត់មនុស្សប្រុសស្រី៨នាក់ទាំងកណ្ដាលអាធ្រាត្រករណីជួបជុំផឹកស៊ីល្មើសបំរាមគោចរ...

ភ្នំពេញ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខចុះឃាត់មនុស្សប្រុសស្រី៨នាក់ទាំងកណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រោយប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង ផ្គើនបំរាមគោលចរ ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បញ្ជាក់ឲ្យដឹងថា:កងរាជអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនមនុស្សជួបជុំពិសារគ្រឿងស្រវឹងចំនួន៨នាក់ ស្រី០១នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ដែលធ្វើការជួបជុំពិសាគ្រឿងស្រវឹង មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។

ជាមួយគ្នានោះដែរអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអរគុណដល់កំលាំងល្បាតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញមានការយកចិត្តទុកដាក់បំផុតក្នុងការ អនុវត្តតាមតួនាទីភារកិច្ច នៃវិធានការរដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុង ១៤ថ្ងៃ មិនអាចធ្វើចរាចរណ៍ចាប់ពីម៉ោង៩និង០០នាទី យប់រហូតដល់ម៉ោង ៣ភ្លឺ ដល់ថ្ងៃ១២ ខែសីហា ឆ្នាំ២០២១ ។ គួរជម្រាបផងដែរថា:បច្ចុប្បន្នមនុស្សប្រុសស្រីទាំង៨នាក់និងម៉ូតូ០៤គ្រឿង ត្រូវបានគេបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដើម្បីអនុវត្តតាមនីតិវិធី ៕

Previous Post Next Post