គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តមអភិបាល ខេត្តកំពង់ចាមដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំគម្រោងថវិកាអភិវឌ្ឍន៍សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២...

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំគម្រោងថវិកាអភិវឌ្ឍសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត ព្រមទាំង មន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។

បញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំខាងលើ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីរៀបចំគម្រោងចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង នាឆ្នាំ២០២២ ខាងមុខ ។ ជាមួយនោះ កិច្ចប្រជុំនេះ ក៏ដើម្បី ធ្វើការពិភាក្សា អំពីការពិត្យលទ្ធភាព ក្នុងការគៀងគរចំណូល ដើម្បីឈានទៅដល់ការចំណាយ សម្រាប់រដ្ឋបាលទាំងមូល នាឆ្នាំ២០២២ ខាងមុខ ផងដែរ ។ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងដែរថា នៅក្នុងតួលេខ របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ រដ្ឋបាលខេត្តកំពង់ចាម ត្រូវរៀបចំឲ្យបាននូវចំណូលរង្វង់ប្រមាណជា ៣៤.៨៤៥លានរៀល ក្នុងនោះចំណូលសារពើពន្ធមានចំនួន ២៤.៦៨៧លានរៀល ចំណូលមិនមែនសារពើពន្ធ ចំនួន ៦.២៥៨លានរៀល និងការឧបត្ថម្ភធន់ពីថវិកាជាតិ ៣.៩០០លានរៀល ។ យើងកត់សម្គាល់ថា ការឧបត្ថម្ភធន់ពីថវិកាថ្នាក់ជាតិ មានថវិកាប្រហាក់ប្រហែលឆ្នាំ២០២១ ក៏ប៉ុន្តែ ចំណូលសារពើពន្ធមានការកើនឡើង ដែលយើងទាំងអស់គ្នា ត្រូវការពិភាក្សា នាពេលនេះ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

Previous Post Next Post