គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ពិតជាមានហានិភ័យខ្លាំងណាស់ ! សមត្ថកិច្ចគយ​ចាប់​សាច់​ក្របី ចំនួន៣​កុងតឺន័រនាំចូល​មកពី​ឥណ្ឌាមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ...

កំពង់ស្ពឺ​ ៖ អាជ្ញាធរ​សមត្ថកិច្ច​គ​យ​កម្ពុជាចាប់បាន​សាច់​ក្របី​ក្លាស្សេចំនួន៣​កុងតឺន័រដែលមាន​ផ្ទុកមេរោគ​កូ​វីដ​១៩នាំចូល​មកពី​ប្រទេស​ឥណ្ឌា​។ សាច់​ក្របី​ទាំងនោះនឹងត្រូវ​នាំយកទៅ​ដុតបំផ្លាញ​ចោលនៅ​ស្រុក​ឱ​រ៉ា​ល់ខេត្តកំពង់ស្ពឺពីបីថ្ងៃខាងមុខ ។ នេះ​បើតាម​លោក វ៉ី សំណាង អភិបាលខេត្ត​កំកំពង់ស្ពឺបានឲដឹង ។​ បើតាម​លោក​អភិបាលខេត្ត​កំពង់ស្ពឺបាន​ណែនាំ​ទៅកាន់​អភិបាលស្រុក​ឱ​រ៉ា​ល់នៅ​ព្រលប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ឲ្យ​ត្រៀមលក្ខណៈ​សហការ​ជាមួយ​ខាង​គយដើម្បី​ដុតបំផ្លាញ​សាច់​ក្របី​ទាំងនោះកុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ព្រោះថាបើតាម​លោក​អភិបាលខេត្តទោះបីជា​កប់ក៏​អាច​មិនមាន​សុវត្ថិភាព​ឡើយ​ ។​

​លោក​អភិបាលខេត្តបានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទិញ​សាច់គោសាច់​ក្របីត្រូវ​ប្រុងប្រយ័ត្នហើយ​សួរនាំ​ឲ្យ​បានច្បាស់លាស់​ពី​ប្រភព​នៃ​សាច់​ទាំងនោះខ្លាច​ប៉ះ​សាច់​ក្លាស្សេដែល​នាំចូល​ពី​ឥណ្ឌាមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ដូច​អ្វីដែល​គយចាប់បាន​នាពេលនេះ​ ។​ សូមជម្រាបផងដែរថា: កាលពី​ថ្ងៃទី​២៤ខែកក្កដា ឆ្នាំ​២០២១ក្រសួងសុខាភិបាលបានប្រកាស​ឲ្យ​ប្រជាពលរដ្ឋប្រុងប្រយ័ត្នព្រោះ​មេរោគ​កូ​វីដ​១៩ អាច​នៅរស់​នៅលើ​សាច់​កកៗដូច​ករណី​សាច់គោសាច់​ក្របី ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌាហើយ​គយ​ចាប់បាន​នាពេលនេះ ។

Previous Post Next Post