គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

បុរសម្នាក់នឹងស្រ្តីម្នាក់ជាអ្នកលក់ដូរតាមអនឡាញផងលក់គ្រឿងញៀនផង ត្រូវសមត្ថកិច្ចបង្ក្រាប...

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទី ដោយមានការសម្របសម្រួលពីលោក​ ឆាយ​ ហុង​ ព្រះរាជអាជ្ញារង​ ការិយាល័យប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចការ៉ាស់សាំងសូគីមុិចផ្លូវសម្តេចជាសុីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ មានឈ្មោះ ហាក់ ឃាង ភេទប្រុស អាយុ៦១ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ។​

ដោយក្នុងនោះផងដែរនៅវេលាម៉ោង១៧:១០នាទី​ សមត្ថកិច្ចជំនាញក៍បានឃាត់ខ្លួនម្នាក់ទៀតនៅចំណុចភូមិអណ្តូង៤​ សសង្កាត់គោគរកាខណ្ឌព្រែកព្នៅ​ដែលមាន ឈ្មោះ​ ​លី​ ស្រីលក្ខ័​ ភភភេទស្រីមានអាយុ២៥ឆ្នាំជនជាតិខ្មែរ​ មុខរបរលក់ដូរតាមអនឡាញ ។ វត្ថុតាងដកហូតសរុបក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ថង់ធំល្មម។ បច្ចុប្បន្នជសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងធ្វេីការសាកសួរ​ និងអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕

Previous Post Next Post