គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ស៊ីម៉ាក់ បន្ដរុករកសំណល់ជាតិផ្ទុះ នៅកណ្ដាលក្រុងសៀមរាប បន្ថែមទៀត ខណ:កាលពីថ្ងៃទី១០ ខែកក្កដា ក្រុមការងារស៊ីម៉ាក់ បានរកឃើញចំនួន ៣២៥គ្រាប់រួចហើយ !

ក្រុមអ្នកជំនាញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៃមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់( CMAC ) នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្ដរុករកគ្រាប់បែកមិនទាន់ផ្ទុះ ដែលប្រទះឃើញកប់ក្នុងរណ្តៅនៅជាប់របងវិទ្យាល័យ១០មករា ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមក។
ក្រុមអ្នកជំនាញដោះមីនទាំងនោះ មានប្រមាណជិត១០នាក់ បានជីកដី និងបោះបង្គោលជុំវិញរណ្ដៅចាស់ និងដាក់ស្លាកសញ្ញាគ្រោះថ្នាក់បន្ថែមទៀត ដើម្បីអោយដឹងថា ជាទីតាំងមានគ្រោះថ្នាក់ដោយសារគ្រាប់មីន។ ប៉ុន្ដែការបន្ដរាវរកគ្រប់បែកដៃ ដែលគេសន្និដ្ឋានថា នៅមានច្រើនទៀតនោះ មិនបានកំណត់ពេលវេលារុករកអោយអស់គ្រាប់បែក ដែលប្រឈមគ្រោះថ្នាក់នោះ ត្រូវប្រើរយ:ពេលប៉ុន្មានថ្ងៃនៅឡើយទេ ។ទីតាំងដែលគេបានប្រទះឃើញគ្រាប់បែកនេះ ជាទីប្រជុំជន ខាងក្រោមរបងវិទ្យាល័យ១០មករា ដែលសំបូរទៅមនុស្សម្នាធ្វើដំណើរឆ្លងកាត់ និងមានការរស់នៅច្រើនកុះករ ដែលប្រឈមនឹងគ្រោះថ្នាក់បំផុត។ ប៉ុន្ដែយ៉ាងណាក៏ដោយ ក្រុមអ្នកដោះមីនស៊ីម៉ាក់ បានធ្វើការយ៉ាងយកចិត្ដទុកដាក់បំផុតដោយបិទផ្លូវចេញចូលក្បែរណ្ដៅដីដែលរកឃើញគ្រាប់បែកនោះ។

បើតាមលោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ថា មកទល់ព្រឹកនេះក្រុមការងាររបស់ លោកបានរកឃើញគ្រាប់បែកដៃ សរុបចំនួនប្រមាណ ៤០៥គ្រាប់ ក្នុងនោះរកឃើញកាលពីថ្ងៃទី១០ ខែកក្កដា មានចំនួន ៣២៥គ្រាប់ និងថ្ងៃនេះ មានចំនួន ៨០គ្រាប់។
សូមជំរាបថា កាលពីថ្ងៃទី១០ ខែកក្កដានេះ អ្នកជំនាញមជ្ឍមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថាស៊ីម៉ាក់ បានជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទានផ្ទុះបានប្រមាណ ៣២៥គ្រាប់ យកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ដើម្បីត្រៀមកំទេច នៅមជ្ឍមណ្ឌលនេះ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានប្រមាណជិត ៣០គ.មពីក្រុងសៀមរាប។ ការរកឃើញ និងប្រមូលទៅរក្សាទុកនេះ ក្រោយពេលក្រុមកម្មករជីកដីកប់ខ្សែកាបអុកទិក ប្រទះឃើញ ហើយរាយការណ៍ទៅអង្គភាពកំចាត់មីនសុីម៉ាក។

លោក អ៊ាន សុធា មានប្រសាសន៍ថា គ្រាប់បែកដៃនោះ ផលិតនៅប្រទេសអង់គ្លេស ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមានការប៉ះពាល់ ឬធ្វើជ្រុះធ្លាក់ទៅដី។ លោកបានបន្ថែមថា គ្រប់បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប ប៉ុន្ដែមិនលោកមិនអាចសន្និដ្ឋានថា បានកប់ទុកចោលនៅឆ្នាំណានោះទេ ៕ ប្រភព ( ទទក tvk )

Previous Post Next Post