រថយន្តសាំយ៉ុង បើកលឿនទៅបុកអ្នករុញរទេះលក់ទាខ្វៃ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម

(សៀមរាប)៖ រថយន្តសាំយ៉ុង បើកលឿនទៅបុកអ្នករុញរទេះលក់ទាខ្វៃ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។ 

ជើងទៅត្បូង ឈ្មោះ ស៊ឹម សុធា ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួកខេត្តសៀមរាប។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០០និង១០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចមុខផ្សារពួកចន្លោះគីឡូ ម៉ែត្រលេខ328 និង 329ភូមិគោកស្រុកឃុំពួក ស្រុកពួក លើផ្លូវជាតិលេខ៦។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មានរថយន្តម៉ាកssangyong ពណ៌លឿង ស្លាកលេខភ្នំពេញ 2AB – 2248 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណមានទិសដៅពីលិចទៅកើត បានបុកមនុស្សរុញរទេះលក់ទាខ្វៃឆ្លងផ្លូវពីជើងទៅត្បូង ឈ្មោះ ស៊ឹម សុធា ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួកខេត្តសៀមរាប។

លោកបន្តថា បណ្តាលឲ្យស្លាប់មនុស្ស១នាក់ ឈ្មោះស៊ឹម សុធា,ខូចខាតរថយន្តស្រាល,ខូចខាតរទេះរុញលក់ទាខ្វៃ១គ្រឿងធ្ងន់។លោកបញ្ជាក់ថា មូលហេតុរថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។លោកបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុរថយន្តបានគេចខ្លួនទៅទិសខាងកើតតាមផ្លូវជាតិលេខ៦ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងសហការការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនិងការិយាល័យអន្តរាគមន៍តាមនិងឃាត់បានរថយន្តក្នុងក្រុងសៀមរាបអ្នកបើកបរគេចខ្លួននិងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក។សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Be the first to comment

Leave a Reply

Your email address will not be published.


*