គេហទំព័រ BMK (BMK-Hotnews.com) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន ០៩៧ ២២ ៤១ ៥៣១ / ០៩៦ ៤០ ៧៩ ០៨៥ / ០៨៨ ២២៤ ៤៤៤៥ ។

កំពង់ស្ពឺ៖ មនុស្សប្រុសស្រី ០៥នាក់ រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តលើផ្លូវល្បឿលឿន។បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥ និង ៤៥ នាទីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុច ភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ​ ។

សមត្ថកិច្ចបានឲ្យដឹងថា : អ្នកបើកបរឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ​ភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែងនិង អ្នករួមដំណើរ ០៤នាក់ ស្រី ០១នាក់ ក្នុងនោះ ទី១/ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិកូរ៉េ)
ទី២/ឈ្មោះ អុី សហា ភេទប្រុស អាយុ៤០ឆ្នាំ(ជនជាតិកូរ៉េ)
ទី៣/ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិកូរ៉េ)
ទី៤/ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំ (ជនជាតិខ្មែរ)

តាមការអោយដឹងពី​លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​ នគរបាលស្រុក​ភ្នំស្រួច​ បានឲ្យដឹងថា : រថយន្ដ​ដែលជួប ឧបវហេតុខាងលើ រថយន្ត ម៉ាក អាល់ហ្វាត​ ពណ៍ស ស្លា​កលេខ ភ្នំពេញ 2BF-8590 បើកបរពីទិសខាងកើតទៅ​ទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ ដល់ចំណុចខា​ង​លើ បានគេចរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក រួចអ្នកបេីកបរជាន់ហ្រ្វាំង​ ក្នុងពេលរថយន្ដកំពុ​ងឋិតក្នុងល្បឿនលឿន​ បណ្ដាលឱ្យ​ក្រឡាប់ជា​ច្រើនជុំ គ្រោះថ្នាក់មនុស្សនៅក្នុងរថយន្ដ(៤)​ និងខូចខាតរថយន្ដទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ច​នគរបាល​បាន​ជួយសង្គ្រោះ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់មន្ទីរពេទ្យ​ ដោយឡែករថយន្តបានយកមករក្សា​ទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបណ្តោះអាសន្ន ។

Leave a Reply

Your email address will not be published.

You missed