ទៀតហើយ ! ឧកញ៉ាប៉ែន នួន ត្រូវបានចាប់ខ្លួនជាលើកទី២ ដើម្បីសាកសួរ..

កណ្តាល៖ បន្ទាប់ពីលោក ខា ដេនណា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកំពតចេញដីការបញ្ជាឲ្យចូលខ្លួន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ តម្រូវឲ្យឈ្មោះ ប៉ែន នួន ចូលខ្លួននោះ។

ថ្មីៗនេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពតបានធ្វើការចុះឃាត់ខ្លួនឧកញ៉ា ប៉ែន នួន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ និងកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតផងដែរនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមប្រភពដែលបណ្ដាញព័ត៌មាន B M.K ទើបទទួលបាននៅមុននេះបន្តិច។

គួរជម្រាបជូនផងដែរថា នៅក្នុងដីការបញ្ជាឲ្យចូលខ្លួនបានបញ្ជាឲ្យឈ្មោះ ប៉ែន នួន ភេទប្រុស កើតឆ្នាំ១៩៧៥ កាន់អត្តសញ្ញាណប័ណ្ណលេខ១០០៧៥៤២៨ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បច្ចុប្បន្នរស់នៅផ្ទះលេខ៥អា ស្ថិតនៅភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យចូលមកបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតឲ្យបានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរករណីបណ្ដឹងរបស់ឈ្មោះ ស៊ិនប៊ុល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលប្ដឹងខ្លួនថា បានប្រព្រឹត្តអំពើឆបោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្តប្រព្រឹត្តនៅក្នុងកំឡុងខែមិថុនាឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។

គួរជម្រាបជូនថា លោកឧកញ៉ា ប៉ែន នួន ពិតជាត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពតចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ម្សិលមិញពិតប្រាកដមែន ហើយបច្ចុប្បន្ននៅថ្ងៃទី១២ ខែមករានេះ កម្លាំងជំនាញកងរាជអាវុធហត្ថកំពុងធ្វើការសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត៕

Be the first to comment

Leave a Reply

Your email address will not be published.


*