ប្ដីវាយនិងរឹត.ក សម្លាប់ប្រពន្ធ ខណៈកំពុងមានជំងឺប្រចាំកាយ..

ស្វាយរៀង : ស្ត្រីវ័យ៤៤ឆ្នាំម្នាក់ត្រូវបានបុរសជាប្ដីវាយនិងយកអាវរឹត.កសម្លាប់ ខណៈកំពុងមានជំងឺបេះដូងប្រចាំកាយ បន្ទាប់ពីបុរសជាប្ដីស្រវឹងស្រា និងមានទំនាស់ពាក្យសម្ដីជាមួយគ្នា។

ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ យប់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​សែន​ត ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង។​

សមត្ថកិច្ច​បានឱ្យដឹងថា ​ជនសង្ស័យ​ជា​ប្ដី​មានឈ្មោះ នេ​ត រ៉ា អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សែន​ត ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ ចំណែក​ជនរងគ្រោះ​ជាប្រពន្ធមានឈ្មោះ​ សោ សុ​ខី អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ រស់ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​។

នៅមុន​កើតហេតុ​ជនសង្ស័យ​ជា​ប្ដី​បាន​ផឹកស្រា​ស្រវឹង​រហូត​មានទំនាស់​ពាក្យសម្តី​ឈានដល់​ប្រើ​អំពើហិង្សា​ដោយបាន​វាយ​ប្រពន្ធ​មួយ​ដៃ​ ហើយ​ទាញ​អាវ​ទៅ​រឹត.ក​ ពីក្រោយ​បណ្តាលឱ្យ​ប្រពន្ធ​ប្រកាច់​ស្លាប់ មុនពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។

សមត្ថកិច្ច​បានបញ្ជាក់​ថា មូលហេតុ​ដោយសារតែ​ប្តី​ស្រវឹងស្រា​ វាយ​ប្រពន្ធ ដោយ​ប្រពន្ធ​កំពុងមាន​ជំងឺ​បេះដូង​ប្រចាំកាយ​។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំងនគរបាលបានចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់។​ ចំណែកសព​ស្ត្រី​ជា​ប្រពន្ធ​ ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

Be the first to comment

Leave a Reply

Your email address will not be published.


*