ព្រះសព សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានដង្ហែរមកដល់កម្ពុជាហើយ ..

នៅវេលាម៉ោង ១២:១០នាទី ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ ២០២១ នេះ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដង្ហែមកដល់ប្រទេសកម្ពុជាហើយ តាមជើងហោះហើរពិសេស ពីសាធារណរដ្ឋបារាំង។គួររំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។

ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។

ក្នុងព្រះរាជហឫទ័យទុកដាក់ចំនួនការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ផ្ទាល់ព្រះអង្គចំនួន ១០ម៉ឺនដុល្លារអាមេរិក និងព្រះរាជទ្រព្យព្រះករុណាជាអម្ចាស់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន២ម៉ឺនដុល្លារអាមេរិក ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមសម្រាប់ចូលរួមរៀបចំពិធីបុណ្យព្រះសពសម្តេច ក្រុងព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវជាព្រះរាមផ្ទាល់របស់ព្រះករុណាជាអម្ចាស់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានយាងចូលព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង វេលាម៉ោង៩ និង៤០នាទី ត្រូវនឹងម៉ោង៣ និង៤០នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។

Be the first to comment

Leave a Reply

Your email address will not be published.


*