តើ បុគ្គលយឹមបញ្ញា មានអំណាចធំប៉ុណ្ណាទៅទើបបានជាហ៊ានដេញអ្នកវិនិយោគភាសុីផ្សាកំពង់ប្រណាកបែបនេះទៅវិញ ? …

ពិតជាអស្ចារ្យណាស់ ! មហាជនឆ្ងល់ថា : លោក យឹម បញ្ញា មិនដឹងជាមានតួនាទីអ្វីនៅក្នុងខេត្តព្រះវិហារ ទើបបានជាហ៊ានដេញអ្នកវិនិយោគភាស៊ីផ្សារកំពង់ប្រណាក ដែលមានសិទ្ធគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្របតាមច្បាប់ត្រឹមត្រូវបែបនេះសោះ ? កាលពីព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០២១នេះ បើតាមប្រភពសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់បណ្តាញសារព័ត៌មានយ៉ាងដូច្នេះថា : មានបុគ្គលឈ្មោះ យឹម បញ្ញា ដែលគេមិនដឹងថា មានតួនាទីអ្វីនៅក្នុងខេត្តព្រះវិហារបានជាហ៊ានចេញមុខមកដេញអ្នកវិនិយោគភាស៊ីផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ ដែលមានម្ចាស់មានសិទ្ធគ្រប់គ្រងស្របតាមច្បាប់ពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលមានរយះពេល១៦ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣មកម្លេះ ដែលមានលោកស្រី ហេង សាវី ជាម្ចាស់ក្នុងការវិនិយោគទុនលើការប្រមូលភាស៊ីក្នុងផ្សាកំពង់ប្រណាក ខេត្តព្រះវិហារ នេះ ។

បើតាមប្រភពដដែលបានបញ្ជាក់ទៀតថា : បុគ្គលឈ្មោះ យឹម បញ្ញា នេះបានមកយកភាសុីលេីការផ្ញេីរយាន្តជំនិះ ផ្សារកំពង់ប្រណាកនេះ ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ មកម្លេះគឺមានរយះពេល៤ថ្ងៃមកហើយ ដែលបុគ្គលរូបនេះហ៊ានដេញម្ចាស់វិនិយោគទុនត្រឹមត្រូវស្របតាមច្បាប់បែបនេះ តើ បុគ្គលរូបនេះមានអំណាចមានខ្នងធំប៉ុណ្ណាទៅ ហើយអ្នកណាជាអ្នកនៅពីក្រោយខ្នងបុគ្គល យឹម បញ្ញានេះទៅ ? ទើបបានជាបុគ្គលរូបនេះមានសិទ្ធហ៊ានចេញមុខមកបង្ករព្យុះភ្លៀង ដោយមិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ ជាពិសេសហ៊ានដេញម្ចាស់វិនិយោគទុនត្រឹមត្រូវស្របតាមច្បាប់ផងដែរ ពិតជាខ្លាំងជាងចៅហ្វាយខេត្តទៀតផង ។

សូមអានលិខិតកិច្ចសន្យាវិនិយោគទុនភាស៊ីផ្សារកំពង់ប្រណាកដូចខាងក្រោមនេះ :

Be the first to comment

Leave a Reply

Your email address will not be published.


*