អុញនោះ ! ល្បែងស៊ីសង ( មាន់ជល់ ហាយឡាយ ) និងឆ្នោតឡូតូកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅទឹកដីខណ្ឌជ្រោយចង្វារខណះអជ្ញាធរគេងលក់យ៉ាងស្កប់ស្កល់….

ភ្នំពេញ៖ ល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» និងឆ្នោតឡូតូ យីហោ «មហាសម្បត្តិ ឡូតូ» ស្ថិតនៅក្នុងផ្ទះរបស់លោក «ហេង» ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងតែធ្វើសកម្មភាពប្រមូលផ្ដុំជនញៀនល្បែង បង្វក់ដល់ប្រជាពលរដ្ឋ អោយមកលេងល្បែងភ្នាល់ យ៉ាងអនាធិបតេយ្យ។

រីឯភ្នាក់ងារក្រុមហ៊ុន ឆ្នោតឡូតូ យីហោ «មហាសម្បត្តិ ឡូតូ» កំពុងតែបញ្ចេញសកម្មភាព ចេញលទ្ធផលឆ្នោត ផ្ទុយពីគោលការណ៍ច្បាប់ក្រុមហ៊ុន ផ្ទុយពីច្បាប់អាជីវកម្មរបស់ក្រសួង។

ពាក់ព័ន្ធទៅនិងករណីនេះ មហាជន ជាច្រើន បានដាក់ការសង្ស័យថា៖ ក្រុមហ៊ុនឆ្នោតឡូតូ យីហោ «មហាសម្បត្តិ ឡូតូ» ប្រហែលជាគ្មានអាជ្ញារប័ណ្ណអាជីវកម្ម ត្រឹមត្រូវស្របច្បាប់នោះទេ ទើបបានជាចេញលទ្ធផលឆ្នោត យ៉ាងអនាធិបតេយ្យ «៣នាទីម្ដងៗ» ផ្ទុយពីគោលការណ៍ច្បាប់ (ពោលគឺ៖ ឆ្នោតឡូតូនេះកំពុងតែជញ្ជក់ឈាមរាស្ត្រ)។

មហាជន បានលើកឡើងទៀតថា៖ ក្រុមហ៊ុនឆ្នោតឡូតូ ខាងលើនេះ កំពុងតែបង្កបង្កើននូវកំណើនប្រជាពលរដ្ឋក្រីក្រឲ្យមានការកើនទ្បើងជាលំដាប់ និងប្រព្រឹត្តអំពើផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា។

ចំណែកឯម្ចាស់ទីតាំង ល្បែងស៊ីសង ឈ្មោះ «ហេង» កំពុងតែបើកដំណើរការ ទទួលជនញៀនល្បែង គ្រប់មជ្ឈដ្ឋាន អោយមកលេងនៅផ្ទះរបស់ខ្លួន ដោយគ្មានខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ។

ជុំវិញករណីខាងលើនេះ លោក មាស ថន នាយប៉ុស្តិ៍នគរបាលសង្កាត់បាក់ខែង បានប្រាប់សារព័ត៌មានថា៖ លោកនិងសហការជាមួយចៅសង្កាត់ ដើម្បីធ្វើការបង្ក្រាប! បន្តែរហូតមកទល់ពេលនេះនៅមិនទាន់មានចំណាត់ការនោះទេ។

ប្រជាពលរដ្ឋស្នើសុំដល់លោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ សូមចាត់វិធានការទប់ស្កាត់ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងផ្ទះលោកហេង ផងទាន។

មហាជន ជាច្រើន សំណូមពរដល់ក្រសួងពាក់ព័ន្ធ មេត្តាពិនិត្យមើល ក្រុមហ៊ុនឆ្នោតឡូតូ យីហោ «មហាសម្បត្តិឡូតូ» ផង ព្រោះក្រុមហ៊ុនឆ្នោតឡូតូខាងលើនេះ កំពុងតែបញ្ចេញសកម្មភាព ចេញលទ្ធផលឆ្នោតយ៉ាងអនាធិបតេយ្យ «៣នាទីម្ដងៗ»។

ពាក់ព័ន្ធទៅករណីខាងលើនេះក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីប្រធានក្រុមហ៊ុនឆ្នោតឡូតូ យីហោ «មហាសម្បត្តិ ឡូតូ» និងម្ចាស់ទីតាំងបានទេ។

ក្រុមការងារសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ និងរងចាំការបំភ្លឺពីប្រធានក្រុមហ៊ុនឆ្នោត និងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ! ដោយ៖ អក្សរ ន៚

Be the first to comment

Leave a Reply

Your email address will not be published.


*