អុញនោះបែកធ្លាយបាត់ ! ឧត្តមសេនីយ៍ឯក វ៉ា​ វិចិត្រ ប្រធាននាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋាន ភស្តុភារនិង ហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ យកកន្លែងប្រមូលផ្តុំគ្នាផឹកស៊ីអត់ខ្លាចកូវីដ-១៩…

ភ្នំពេញ ៖ ប្រធានអង្គភាព ដែលទើបតែងតាំង និងមន្ត្រីក្រោមឪវាទមួយចំនួន បានយកកន្លែងធ្វើការប្រមូលផ្ដុំគ្នាផឹកស៊ី ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរជាពិសេស មិនខ្លាចជំងឺ កូវីដ១៩។

តាមការស្រាវជ្រាវនាយ និងមន្ត្រីនគរបាលទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ។​​ ​

នេះបើតាមរបាយការណ៍ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលឧត្តមសេនីយ៍ ឈាង ភារិទ្ធ គោរពរាយការជូន លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។​

ប្រភពដែលបានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ គណនីហ្វេសបុកឈ្មោះ San Bora ដែលបាន Comments រាយការណ៍ក្នុងគេហទំព័រហ្វេសប៊ុករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីសកម្មភាពមិនប្រក្រតីរបស់ប្រធានអង្គភាពដែលទើបទទួលបានការតែងតាំង និងមន្ត្រីក្រោមឪវាទមួយចំនួនដែលបង្កឲ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ ព្រមទាំងកិត្យានុភាពររបស់នគរបាលជាតិ (ប្រមូលផ្តុំបក្សពួកផឹកស៊ី ច្រៀងបង្កសំលេងរំខានក្នុងអង្គភាព) ។ ផ្អែកតាមការស្រាវជ្រាវនាយ និងមន្ត្រីនគរបាលទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ។

​ប្រភពច្បាស់ការណ៍បានឲ្យដឹងថា នាយ និងមន្ត្រីនគរបាយលទាំងនោះ បម្រើការនៅនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋាន ភស្តុភារនិង ហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ គឺដឹកនាំដោយ ឧត្តមសេនីយ៍ឯក វ៉ា​ វិចិត្រ ។

គួរបញ្ជាក់ថា Comments​ របស់​ម្ចាស់ហ្វេសបុក San Bora មានខ្លឹមសារដូចខាងក្រោម៖

«ខ្ញុំសូមរាយការជូនសម្តេចជ្រាប មានវិធានការចំពោះអំពើពាលាអាវាសែរបស់ផ្កាយ៣ ប្រធានអង្គភាពមួយ នៅក្រសួងមហាផ្ទៃ ដែលបបួលមន្ត្រីបើកបរឡានដឹកធំៗ ផឹកស៊ីក្នុងអង្គភាពស្រវឹងរៀងរាល់ថ្ងៃ គឺចាប់ពីប្រធានអង្គភាពនេះ មកកាន់ដំណែង ខែមេសា ឆ្នាំ២០២០ មកភ្លាម បានចំណាយលុយរដ្ឋសង់បន្ទប់ផ្ទាល់ខ្លួនស្អាតជាងបន្ទប់រដ្ឋមន្ត្រីទៀតអស់ជិត១០ម៉ឺនដុល្លារ។​ មិនតែប៉ុណ្ណោះសង់បន្ទប់សម្រាប់ជាកន្លែងផឹកស៊ីនៅក៥នេះ ដោយទុកជាបន្ទប់ធ្វើការបំភាន់ភ្នែកមន្ត្រី តាមពិតរៀបចំទុកផឹកស៊ី ចាក់ចម្រៀងឡូឡា ដូចក្នុងក្លឹប ហើយប្រមូលមន្ត្រីបើកឡានធំមកធ្វើម្ហូបឲ្យខ្លួន និងបានសម្លាប់សុខខ (ឆ្កែ) ដែលពួកខ្ញុំចិញ្ចឹមជាច្រើនក្បាល​ធ្វើសាច់ក្លែមទៀត។​

ក្រៅពីពូកែប្រព្រឹត្តអំពើពាលា កិបគេងលុយរដ្ឋនេះ នៅមានការប្រមាថមន្ត្រីចាស់ៗថាគ្មាន សមត្ថភាព គ្មានធនធាន គឺចាប់តាំងពីបុគ្គលនេះកាន់តំណែង បានជាង៣ខែ ភាពរង្គោះរង្គើរបាត់បង់ សាមគ្គីភាពផ្ទៃក្នុង មិនដែលគិតពីការអភិវឌ្ឍអង្គភាពគិតតែបក្ខពួកផឹកស៊ី រាល់ពេលថ្ងៃត្រង់បបួលប្រធានការិយាល័យ មួយចំនួនមកផឹកស៊ីរហូតស្រវឹងក្នុងអង្គភាពទៀត អំពើពាលានេះ សួរមន្ត្រី នៅភស្តុភារព្រែកប្រា នរណាក៏ដឹងដែរពិសេសកម្លាំងមន្ត្រីបើកឡាននៅការិយាល័យក៥ ហើយគូកនមកផឹកជាមួយភាគច្រើនជាអ្នកមកពីក្រៅ ព្រោះមន្ត្រីក្នុងនាយកដ្ឋាន​មិនពេញចិត្តនឹងទង្វើបែបពាលានេះទេ។ ចាក់វ៉ាក់សាំង ហើយក៏ផឹកមិនខ្វល់ ពីការណែនាំរបស់ពេទ្យ៕

Be the first to comment

Leave a Reply

Your email address will not be published.


*