អុញនោះ កុំចេះតែហ៊ានអោយសោះ ! សមត្ថកិច្ចចុះឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ដោយសារមូលហេតុ…

ភ្នំពេញ : ( ព័ត៌មានបឋម ) បុរស២នាក់ ដែលតាំងខ្លួនជា​អ្នកសារព័ត៍មាន​អង្គភាព “គេហទំព័រ អំណាចទាំងបួន” ​សង្ស័យថាបានយកឈ្មោះឯកឧត្តម ឃួង​ស្រេង អភិបាលរាជធានីភ្នំពេញ​ ទៅជម្រិតទារប្រាក់ពី​ទីតាំងក្លឹបហាត់ប្រាណមួយកន្លែង នៅចំណុចមុខផ្ទះសំណាក់ភីអេស(PS Guest House) ក្រោយរោងចក្រដំបូលខៀវ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នាវេលាម៉ោងជិត១រសៀលថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០២១ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ខណ្ឌពោធិសែនជ័យ​ ចុះមកនាំខ្លួនទៅប៉ុស្តិ៍ ដើម្បីសួរនាំ ។ ចំពោះចំណាត់ការរបស់សមត្ថកិច្ចយ៉ាងណានោះចំពោះអ្នកសារព័ត៌មានទាំង២នាក់ខាងលើនេះ យើងមិនទាន់ដឹងនៅឡើយទេ .អង្គភាពយើងខ្ញុំនឹងលម្អិតព័ត៌មាននៅពេលក្រោយ ..

Be the first to comment

Leave a Reply

Your email address will not be published.


*